Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​មហាផ្ទៃ​រកឃើញ អត្រានុកូលដ្ឋាន​ជិត​៣៥​ភាគរយ កំពុង​ជួបប្រទះ​បញ្ហា​ខុស​ទិន្នន័យ​អត្តសញ្ញាណ​

spot_img

​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មបាន​បញ្ជាក់ថា​ទិន្នន័យ​អត្រានុកូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក ក្រសួងមហាផ្ទៃ​បានកត់សំគាល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣៥​ភាគរយ​កំពុង​ជួបប្រទះ​បញ្ហា​ខុស​ទិន្នន័យ​អត្តសញ្ញាណ​។​

​នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដី​ពី​សេចក្តីណែនាំ​លេខ​០៣៥ ស​.​ណ​.​ន របស់​ក្រសួង​មហាផ្ទៃ​ស្ដី​ពី​ការកែ​តំរូវ និង​ការធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​។​

​លោក​យឹម សំអុល អនុប្រធាន​នាយកដ្ឋាន​អត្រានុកូលដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួង​មហាផ្ទៃ​បាៀធ្វើ​បទ​បង្ហាញ​ពី​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​។ លោក យឹម សំអុល បានឱ្យដឹងថា​៖​តាមរយៈ​ការសិក្សា​ផ្ទៀងផ្ទាត់​ទិន្នន័យ​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក ក្រសួងមហាផ្ទៃ​បានកត់សំគាល់​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣៥​ភាគរយ​កំពុង​ជួបប្រទះ​បញ្ហា​ខុស​ទិន្នន័យ​អត្តសញ្ញាណ​ដទៃទៀត និង​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ប្រភេទ​តែមួយ​លើសពី​១​ដង ជាពិសេស​ការចុះបញ្ជី​ក្នុងអំឡុងពេល​យុទ្ធនាការ​ចុះបញ្ជី​អត្រា​នុ​គូល​ដ្ឋា​ន​ចល័ត ដែល​បាន​ធ្វើឱ្យ​សាមីខ្លួន​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការស្នើ​សុំ​សេវា​រដ្ឋបាល​ផ្សេងៗ​។ រីឯ​នីតិវិធី​ក្នុង​ការកែ​តំរូវ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​បច្ចុប្បន្ន​មាន​ភាព​លំបាក​ស្មុកស្មាញ​ដែល​មិន​អាច​ឆ្លើយតបបាន​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នោះ​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា​៖​ការងារ​អត្រានុកូលដ្ឋាន​មាន​សារសំខាន់​ចំពោះ​សង្គម​ជាតិ ជួយ​ពង្រឹង​នីតិរដ្ឋ និង​អភិវឌ្ឍន៍​ប្រទេសជាតិ សំដៅ​ធានា​ការអនុវត្ត​ច្បាប់ ការ​ប្រតិបត្តិ​ច្បាប់ និង​ដំណើរការ​ស្ថាប័ន​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ការកែ​តំរូវ និង​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ដែល​ក្នុងនោះ​មាន​១០​ចំណុច​សំខាន់ៗ ប៉ុន្តែ​ចាប់ពី​ចំណុច​ទី​១​ដល់​ចំណុច​ទី​៩​គឺ​អាច​ធ្វើ​ការកែតម្រូវ​បាន​នូវ​ទិន្នន័យ​ទាំងឡាយណា​ដែល​មាន​លក្ខណៈ​បន្ទាប់បន្សំ​ហើយ​មិន​ប៉ះពាល់​ដល់​អត្តសញ្ញាណ និង​រូបវន្ត័​បុគ្គល​៕ ដោយ​៖​កូឡាប​

spot_img
×