Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! កូនកំលោះ​ម្នាក់​ខណៈ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​កូនក្រមុំ ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់មុខ​២​នាក់​ជិះ​ម៉ូតូ​បាញ់ប្រហារ​តាមផ្លូវ តែ​គាត់​បន្ត​រៀបការ​ទាំង​គ្រាប់​..!

spot_img

​កូនកំលោះ​ម្នាក់ នៅក្នុង​ទីក្រុង New Delhi នៅតែ​អាច​គ្រប់គ្រង ដើម្បី​និយាយ​នៅ​ពាក្យ​សច្ចា​ជាច្រើន​របស់គាត់ បើទោះបី​គាត់​ត្រូវបាន​គេ​បាញ់ប្រហារ​នៅតាម​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​ខាង​កូនក្រមុំ​របស់គាត់ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ (១៩ វិច្ឆិកា​) ។​

​យោងតាម​ប្រភពព័ត៌មាន​ពី BBC បាន​ឲ្យ​ដឹងថា កូនកំលោះ​អាយុ ២៥ ឆ្នាំ ម្នាក់ ត្រូវបាន​បាញ់ប្រហារ​នៅត្រង់​ស្មា ហើយ​បន្ទាប់មក ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​

​តាមរយៈ​ការប៉ង់​ស៊ីម៉ង់​ត្រង់​មុខរបួស កូនកំលោះ​ក៏បាន​វិលត្រឡប់​មកជួយ​កូនក្រមុំ​របស់គាត់ ដើម្បី​រៀប​មង្គលការ​របស់​ពួកគេ​ជាធម្មតា​វិញ ។

​ជនសង្ស័យ​២​នាក់ ដែល​បាន​បាញ់ប្រហារ​ទៅលើ​កូនកំលោះ ត្រូវបាន​គេ​ជឿថា​បាន​ជិះ​ម៉ូតូ​១​គ្រឿង មុន​ពេលធ្វើ​សកម្មភាព​ដ៏​សាហាវ​នេះ ។ ខណៈ​កូនកំលោះ ត្រូវបាន​អមដំណើរ​ដោយ​គ្រួសារ និង​សាច់ញាតិ​របស់គាត់ ទៅកាន់​ផ្ទះ​កូនក្រមុំ ជនសង្ស័យ​ទាំងនោះ បាន​លោត​ចូលក្នុង​រទេះសេះ​របស់​កូនកំលោះ ហើយ​បាញ់ប្រហារ​គាត់​តែម្តង ។​

​កូនកំលោះ​បាន​អះអាងថា ជនល្មើស​នោះបាន​បាញ់ប្រហារ​គាត់ ក្នុង​បំណង​សម្លាប់ចោល​តែម្តង ។​

​ស្នងការរង​ប៉ូលីស​លោក Vijay Kumar បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​កូនកំលោះ​រងរបួស បាន​ផ្តល់ព័ត៌មាន​ទៅកាន់​បងប្រុស​របស់គាត់​ភ្លាមៗ ដែល​បន្ទាប់មក បាន​ដឹក​គាត់​ទៅកាន់​មន្ទីរពេទ្យ Batra ដើម្បី​ព្យាបាល​របួស​» ។​

​ទោះយ៉ាងណា ជនសង្ស័យ​ពុំទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ ខណៈ​កូនកំលោះ បាន​វិលត្រឡប់​ទៅ​បន្ត​ព្យាបាល​របួស​នៅឯ​មន្ទីរពេទ្យ​វិញ ដើម្បី​វះកាត់​យក​គ្រាប់​ចេញ បន្ទាប់​បញ្ចប់​ពិធីមង្គលការ​របស់គាត់ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Worldofbuzz)​

spot_img
×