Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ បង្កើត​កម្មវិធី​ប្រណាំង​ពាង ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​អុំទូក ឆ្នាំ​២០១៨​នេះ​

spot_img

​ខេត្ត​ស្វាយរៀ ៖ ​ទន្ទឹម​នឹង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​រាជរដ្ឋាភិបាល បាន រៀបចំ​នៅ​ឯ​រាជធានី​ភ្នំពេញ នោះ​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជ្ញាធរ​នៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ក៏​បាន​រៀបចំ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​នេះ ដើម្បី​បង្កើត​ភាពសប្បាយៗ​ដល់​បងប្អូន​មក​កម្សាន្ត​លេង​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ភោគ វណ្ណ​ថន តំណាង​លោក​ឧត្តមសេនីយ៍ឯក សូ សូ​ច័ន្ទ នាយក​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេជោ ហ៊ុន សែន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ក្រោលគោ និង​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រុម​ការងារ​ផងដែរ​។​

​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ ឲ្យដឹងថា កម្មវិធី​នេះ មាន​ការចូលរួម​ឧបត្ថម្ភ​ថវិកា​ពី​សំណាក់​ឧត្តមសេនីយ៍ឯក សូ សូ​ច័ន្ទ និង​លោក ថាច់ រតនា ដើម្បី​ធ្វើឲ្យ​កម្ម​វិធី​ដំណើរការ​ដោយ​រលូន និង​មាន​ភាពសប្បាយ​រីករាយ​នា​ឱកាស​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​។ ពិធី​នេះ រៀបចំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិឃួច ឃុំ​គ្រោលគោ ស្រុក​ស្វាយជ្រំ​។ លោក​បាន​បញ្ជាក់ថា ដោយសារ​ប្រទេស​ជាតិ មានការ​សុខសន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍ​ឥតឈប់ឈរ​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ទើប​យើង​ទាំងអស់គ្នា​បាន​ធ្វើ​បុណ្យទាន​ដូច​ថ្ងៃនេះ​។​

​សូមបញ្ជាក់​ថា នៅក្នុង​កម្មវិធី​នេះ មាន​ការប្រណាំង​ពាង ប្រណាំង​ទូក រត់ប្រណាំង ហែល​ទឹក ប្រឡង​ចម្រៀង​តន្ត្រី​សម័យ បាញ់​កាំជ្រួច និង​មាន​ល្បែង​កម្សាន្ត​ជាច្រើន​ទៀត​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×