Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃនេះ​ការដើរ​ឆ្ងាយ​នឹងមាន​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រីកចម្រើន អ្វីៗ​ដំណើរការ​ដោយ​រលូន ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសម្តែង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​ដូច​បំណង តែ​ដោយ​មាន​អ្នក​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយ​រួច ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ។​

​ឆ្នាំ​ថោះ ការងារ មាន​លក្ខណៈ​ងាយស្រួល សម្រេច​បាន​សមិទ្ធផល​ខ្ពស់ ។ លុយកាក់ គួរ​ពិគ្រោះ​យោបល់​គ្រប់គ្នា​មុន​ពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​អាច​រកឃើញ​គូព្រេង ។​

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​ត្រូវ​បង្ក​សម្ពាធ​ថែម​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់​ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គ្រប់យ៉ាង​ជួបតែ​ភាពងាយស្រួល ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស​ក្នុង​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​និយាយស្តី​ផ្អែមល្ហែម មិន​ត្រូវ​គំរោះគំរើយ​ដាក់គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ ត្រូវបាន​អ្នក​នៅ​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំ​ទាន់​មកដល់ ត្រូវ​ប្រយ័ត្ន​អ្នក​នៅ​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំ​ទាន់​មកដល់ ត្រូវ​ប្រយ័ត្ន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ការងារ​ឥទ្ធិពល​អាក្រក់​ដល់​បញ្ហា​ប្រាក់កាស ។ មនោសញ្ចេតនា មិន​ត្រូវ​ស្ទាក់ស្ទើរ ត្រូវ​ដាច់​ខាត​ដោះស្រាយ​រាល់​បញ្ហា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ រអាក់រអួល ជួប​ការលំបាក សម្ពាធ​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាស​វិនិយោគ​បាន​ចំណេញ​ធំ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស គ្រប់យ៉ាង​គួរ​ដំណើរការ​សន្សឹមៗ​។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ ងាយ​មាន​អ្នក​ច្រណែនឈ្នានីស ប្រជែង​យក​ស្នាដៃ​របស់​អ្នក ។ លុយកាក់ មិនត្រូវ​បោះទុន​រកស៊ី​ក្នុង​ថ្ងៃនេះ ។ មនោសញ្ចេតនា កើត​មាន​រឿង​វិវាទ​គ្នា​តិចតួច ។​

​ឆ្នាំចរ ៖ ការងារ ប្រឹងប្រែង​ប្រមូលផ្តុំ​ក្នុង​ការងារ កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ដំណឹង​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា​ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ មានឱកាស​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ ប្រាក់ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ៕

spot_img
×