Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កាឈូក​ព្រិល ៧​ឆ្នាំ​ទើប​រីក​ម្តង ហើយ​មាន​ប្រសិទ្ធភាព​ពន្យឺត​ភាពចំណាស់ យ៉ាង​ស័ក្តិ​សិទ្ធ​មែន​…

spot_img

​អ្នក​និយម​រឿងបុរាណ​និទាន ពិភព​គុណ​ចិន ប្រាកដ​ជា​ធ្លាប់​ឮ​ពី “​ផ្កាឈូក​ព្រិល​” លើ​ភ្នំ​ទី​បេ ហើយ​ក៏​ប្រហែលជា​គិតថា​វា​ជា​រឿង “​ប្រឌិត​” ។ តាមពិត​ទៅ​គឺ​វា​ពិតជា​…​មាន ។​

​ប្រសិទ្ធភាព​នៃ​ផ្កាឈូក​ព្រិល គឺ​ជួយ​បង្កើន​ថាមពល ពន្យឺត​ភាព​ចាស់​… ។​

​វា​ជា​ផលិតផល​មាន​ពិត​របស់​ធម្មជាតិ ត្រូវបាន​អ្នកជំនាញការ​ផ្តល់​រហ​ស្សនាម​ថា “​បវរកញ្ញា​លើ​កំពូលភ្នំ​ព្រិល​” ទៀតផង ។​

​គេ​ហៅថា ឈូក​ព្រិល ព្រោះ​តែ​វា​ចាប់​ពន្លក​លូតលាស់ ហើយ​ចេញ​ផ្កា​នៅក្នុង​អាកាស​ដ៏​សែន​ត្រជាក់​លើ​កំពូលភ្នំ​ថ្ម​ព្រិល​ដ៏​ខ្ពស់ ។ គេ​ថា​វា​ជា​ធាតុ​ផ្សំ​នៃ​ខ្យល់ ពពក និង​ព្រិល ។​

​តាម​ការស្រាវជ្រាវ វា​គឺជា​ស្តេច​នៃ​កំពូល​ធាតុ​ថ្នាំ​ទាំង ១០០ ហើយ​ដុះ​តែ​នៅ​រយៈកម្ពស់​ពី ២៥០០-៤០០០​ម៉ែត្រ ប្រៀប​នឹង​ទឹកសមុទ្រ ។ វា​ដុះ​តាម​កន្លៀត​ថ្ម ហើយ​លូតលាស់​យឺត ទាល់តែ ៥-៧​ឆ្នាំ ទើប​ចេញ​ផ្កា​ម្តង ហើយ​មាន​គ្រាប់​ប្រមាណ ៥% ប៉ុណ្ណោះ ដែល​ប៉ិច​ពន្លក​ចេញ ។​

​គ្រាប់​ផ្កាឈូក​ព្រិល ប៉ិច​ពន្លក​ក្នុង​សីតុណ្ហភាព ០​ដឺ​ក្រេសេ ហើយ​លូតលាស់​ក្នុង​ល័ក្ខខ័ណ្ឌ​ធាតុអាកាស​ពី ៣-៥​អង្សា​សេ ទ្រាំទ្រ​ធាតុ​ត្រជាក់​បាន​ដល់​ទៅ -21 អង្សា​សេ ។ វា​មាន​តែ​នៅ​តំបន់​សឺ​ជាំ​ង និង​ទីបេ​ប៉ុណ្ណោះ ។​

​ព្រោះ​តែ​វា​លូតលាស់​ក្នុង​ល័ក្ខខ័ណ្ឌ “​ពិសេស​” បែបនេះ ទើប​ធ្វើឲ្យ​វា​ក្លាយជាឱ​សថ​ដ៏​ស័ក្តិសិទ្ធ​អស្ចារ្យ ។ គេ​ហៅ​វា​ថា ឱសថ​ទិព្វ ។​

​តាម​កំណត់ត្រា​ឱសថ​បុរាណ​ចិន ឈូក​ព្រិល​អាច​បន្សាប​ជាតិពុល​ព្យាបាល​ជំងឺ​ទាក់ទង​ដល់​សួត សន្លាក់ ។ វា​ជា​ថ្នាំ​ប៉ូវ​សម្រាប់​បុរសៗ ។ គេ​ថា​វា​មាន​ធាតុ​ក្តៅ ពេល​បរិភោគ​ទៅ​អាច​ស្រាត​ដើរ​ក្នុង​ព្រិល​បាន ដោយ​ពុំ​រងា​។​

​ថ្មីៗ​នេះ​អ្នកជំនាញ​ឱសថ​បុរាណ​នៅ​រកឃើញថា វា​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ព្យាបាល​រោគ​ក្រលៀន​ខូច សមត្ថភាព​បង្កើត​កូន​របស់​នារីៗ ។ ឈូក​ព្រិល​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​អាស៊ីត​អា​មីន ជួយ​បង្កើន​សមត្ថភាព​ការពារ​រាងកាយ ប្រឆាំង​នឹង​ភាពចំណាស់ ។​

​មុន​ប្រើប្រាស់​វា គេ​ត្រូវ​ចម្រាញ់​យក​ជាតិពុល​ចេញ​ជា​មុន​សិន ។ ហេតុនេះ តម្រូវឲ្យ​អ្នកជំនាញឱសថ​បុរាណ​ណែនាំ​ទើបបាន ។​

​តម្លៃ​របស់​វា​ក៏​មិន​ធម្មតា​ដែរ គឺ​ប្រមាណ​ពី ៤០០០-៥០០០​ដុល្លារ ក្នុង​១ kg ឯណោះ ហេតុនេះ​ធ្វើឲ្យ​វា​ត្រូវ​គេ​តាម​ប្រមាញ់ ប្រឈម​នឹង​ការ​ផុត​ពូជ ៕ ចន្ទ្រា​

spot_img
×