Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តេចពស់​ពិស​” ចុងក្រោយ ស្លាប់​ដោយសារ​… ផឹក​ឈាម​ពស់​?

spot_img

“​បុរស​នៅ​ហ្វីលីពីន ដែល​ត្រូវបាន​គេ​ផ្តល់​គោ​រម្យ​ងារ​ថា “​ស្តេច​ពស់វែក​” បាន​លាចាក​លោក​ហើយ ហើយ​រឿង​ពុំ​អស់​ចិត្ត​នោះ គឺ​គាត់​បាន​ស្លាប់​ដោយ​ផឹក​ឈាម​ពស់​១​ក្បាល ដែល​គាត់​ចិញ្ចឹម​ក្រោយពេល​វា​ខាំ​ដៃ​របស់​ខ្លួន​។​

​អ្នកផង​ជឿថា កំហុសឆ្គង​របស់ Elies -​ស្តេច​ពស់វែក គឺ​ស្ថិត​ត្រង់​ថា បាន​ផឹក​ឈាម​របស់​ពស់​ដែលមាន​ពិស​សាហាវ​បែបនេះ​។ អ្នកណាៗ​ក៏​ដឹង​ដែរ​ថា ពស់វែក​ជា​ប្រភេទ​សត្វ​មាន​ពិស​ខ្លាំង ហើយ​ការ​ចឹក​របស់​វា​អាច​ធ្វើឲ្យ​បាត់បង់​ជីវិត​បើ​ពុំ​ព្យាបាល​ភ្លាមៗ​នោះ​។​

​ប៉ុន្តែ​ចំពោះ Elies ច្រើន​ឆ្នាំ​មកនេះ លោក​ត្រូវ​បាន​ពស់​ចឹក​រាប់​ភ្លេច តែ​ពុំ​ដែល​មាន​បញ្ហា​អ្វី ព្រោះ​លោក​ចេះ​របៀប​បង្សាប​ពិស​។ ថ្ងៃ​អន្សា​ររបស់​គាត់​គឺ​ក្រោយ​ពី​ផឹក​ឈាម​ពស់ រួច​លោក​ពុំ​ធ្វើការ​ព្យាបាល​អ្វី​ទាំងអស់​ដោយ​ផឹកស្រា​បន្ថែម ២-៣​កែវ រួច​ចូលដេក​។ ពុំ​នឹកស្មានថា វា​ជា​វេលា​ដែល​លោក​ត្រូវ​…​ដេក​រហូត​។​

​ពេល​ចូល​ដេក​ស្រាប់តែ​គាត់​ចាប់ផ្តើម​បែកពពុះមាត់ រឹង​ថ្គាម​…​ធ្វើឲ្យ​ក្រុម​គ្រួសារ​មាន​ការ “​ភ្ញាក់ផ្អើល​” យ៉ាងខ្លាំង​។ ពួកគេ​ក៏​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ តែ​អនិច្ចា​ពេទ្យ​បាន​ប្រកាសថា គាត់​បាន​ស្លាប់​ហើយ​!​។​

​តើ​មូលហេតុ​អ្វី​បណ្តាលឲ្យ​គាត់​ស្លាប់​? Elies រស់នៅ​ខេត្ត Sorsogon​។ ថ្ងៃ “​អន្សា​រ​” របស់លោកៗ​បាន​បើក​ប្រអប់​ដែល​តែង​ផ្ទុក​ពស់​ចិញ្ចឹម នៅ​លើ​ម៉ូតូ ហើយ​ពស់​១​ក្បាល ព្រោះ​តែ​វា​ត្រូវ​កៀប​កន្ទុយ​ក្លាយ​ជា​កាច​សាហាវ បាន​ត្របាក់​ខាំ​ដៃ​ឆ្វេង​របស់លោក​។ ដោយ​ខឹង​ខ្លាំងពេក​គាត់​លែង​គិត​ហេតុផល បាន​កាត់​ក្បាល​ពស់​នោះ រួច​ផឹក​ឈាម​របស់​វា​។​

​ក្រុមគ្រួសារ​នៅ​តែ​ពុំ​អស់​ចិត្ត​នឹង​ការស្លាប់​នេះ ព្រោះថា Elies ត្រូវ​ពស់​ចឹក​រាប់​ភ្លេច ហើយ​លោក​តែ​បន្សាបពិស​ឲ្យ​ខ្លួន​។ ព័ត៌មាន​ពី​ការស្លាប់​របស់ “​ស្តេច​ពស់វែក​” ក៏​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ភ័យខ្លាច​។​

Elies ទទួល​បាន​គោ​រម្យ​ងារ​នេះ​ពុំមែន​ងាយៗ​ទេ​។ លោក​មាន​ចំណង​ទាក់ទង​ពិសេស​ជាមួយ​ពស់​គ្រប់​ប្រភេទ តាំង​ពី​លោក​អាយុ ១៥​ឆ្នាំ​ម្លេះ​។ លោក​បាន​ក្លាយជា “​អ្នកការពារ​” ដល់​សហគមន៍​ក្នុង​តំបន់​នោះ ព្រោះ​គាត់​តែង​ជួយ​ចាប់​ពស់ ឬ​ព្យាបាល​អ្នក​ត្រូវ​ពស់​ចឹក តាម​ទេពកោសល្យ​ផ្ទាល់ខ្លួន​។​

​គេ​នៅ​ជឿថា មូលហេតុ​លោក​ស្លាប់​ដោយសា​រពស់​ចឹក​សោះឡើយ​៕ អាទិត្យ​

spot_img
×