Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ AUPP បានប្រកាស​ទទួល​និស្សិត​ឱ្យ​ចូលរៀន​សម្រាប់​ឆមាស​ថ្មី​

spot_img

ភ្នំពេញ ​៖ សាកលវិទ្យាល័យ​មកពី​អាមេរិក​ចំនួន​២ ដែលជា​ដែ​គូ​ជាមួយ​សាកលវិទ្យាល័យ AUPP បានប្រកាស​ទទួល​និស្សិត​ឱ្យ​ចូលរៀន​សម្រាប់​ឆមាស​ថ្មី​ចាប់ពីពេលនេះ​តទៅ ។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ​លើ​កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree Program) សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (The University of Arizona) សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ (Fort Hays State University) និង​សាកលវិទ្យាល័យ AUPP ផ្តល់ជូន​និស្សិត​នូវ​កម្មវិធីសិក្សា​ដែល​ទទួលបាន​សញ្ញាបត្រ​មកពី​អាមេរិក​ដោយផ្ទាល់​ជំនួស​ឱ្យ​ការ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​និង​ត្រូវ​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​

​កញ្ញា ចាយ ឆវីវណ្ណ និស្សិត​កំពុង​សិក្សា​នៅ AUPP បាន​និយាយថា កញ្ញា​មាន​គម្រោង​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប៉ុន្តែ​ដោយសារ​តែមាន​វត្តមាន​សាកលវិទ្យាល័យ AUPP ធ្វើឱ្យ​កញ្ញា​ប្តូរ​ចិត្ត​មក​សិក្សា​យក​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ AUPP វិញ​។​

​ឆវីវណ្ណ បាន​បន្ថែមថា “​សិក្សា​នៅ AUPP ដូចគ្នា​ទៅ​និង​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ហើយ​អ្វីដែល​ពិសេស​ជាង​នេះ គឺ​និស្សិត AUPP នឹង​ទទួលបាន​សញ្ញាបត្រ​មក​ពី​សាកលវិទ្យាល័យ​អាមេរិក​ដោយ​ចំណាយ​ថវិការ​តិច​។​”
​សញ្ញាបត្រ​មកពី​អាមេរិក​ដែល​ទទួលបាន​នៅ AUPP ជា​សញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ជាស​កល អនុញ្ញាតឱ្យ​និស្សិត​មាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារការងារ​ក្នុង​តំបន់​និង​សាកលលោក ក៏ដូចជា​ការបន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​។​

​សិស្ស​-​និស្សិត​ដែលមាន​បំណង​សិក្សា​នៅ​សាកលវិទ្យាល័យ AUPP ដើម្បី​ទទួលបាន​សញ្ញាបត្រ​ពីរ អាចមក​ទំនាក់ទំនង​និង​ដាក់ពាក្យ​ចូលរៀន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។ ថ្ងៃ​ចូលរៀន​នៅ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ទូរស័ព្ទ​លេខ​៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ ចូលទៅ​កាន់ Facebook: American University of Phnom Penh ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។ សាកលវិទ្យាល័យ AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨H ផ្លូវ​២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉េ​ត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×