Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​នៅ​អនុវិទ្យាល័យ​អណ្ដូង​ពោធិ៍​ក្នុង ស្រុក​រមាសហែក​រៀន​ក្រោម​តង់ ដោយសារ​ខ្វះ​អគារ​ខណៈ​សិស្ស​មានការ​កើន​ឡើង​

spot_img

​ខេត្តស្វាយរៀង​ ៖ សិស្សានុសិស្ស​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ នៃ​អនុវិទ្យាល័យ​អណ្ដូង​ពោធិ៍ បាន​ត្អូញត្អែរ ខណៈដែល​ថ្នាក់រៀន​មួយ​ខ្នង ជា​រោងដោល​សង់​អំពី​ឈើ​ប្រក់់​កៅស៊ូ​ហើយ​ចាស់​រហែក​ទ្រុឌទ្រោម​ពិបាក ក្នុងការ​សិក្សា​ពេល​មាន​ភ្លៀងខ្យល់ ព្រមទាំង​មានការ​ខ្វះ​អគារសិក្សា ទើប​ស្នើសុំ​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយផ្តល់​អគារ​មួយ​ខ្នង ដែលមាន​៦​បន្ទប់​បន្ថែមទៀត បន្ទាប់ពី​អនុវិទ្យាល័យ​មួយ​នេះ មានតែ​មួយ​អគារ​ប៉ុណ្ណោះ​។​

​ការស្នើរ​សុំ​អគារសិក្សា​មួយ​ខ្នង​របស់​សិស្សានុសិស្ស ក៏ដូចជា លោកគ្រូ អ្នកគ្រូ បាន​ធ្វើឡើង​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​បរិវេណ​អនុវិទ្យាល័យ​អណ្ដូង​ពោធិ៍ ស្ថិត​ក្នុងភូមិ​ត្រពាំង​បុស្ស ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាស​ហែក​។​

​លោក ព្រំ សុផល នាយក​អនុវិទ្យាល័យ​អណ្ដូង​ពោធិ៍ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ថា អនុវិទ្យាល័យ​នេះ មាន​មួយ​អគារ​ដោយបាន​កសាងឡើង​នៅ​ឆ្នាំ​២០០៦ របស់​ធនាគារពិភពលោក (ADB) ដោយ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​មាន​សិស្សានុសិស្ស​កើនឡើង និង​ខ្វះ​ថ្នាក់រៀន​ណាមួយ​ខ្លាច​បង្រៀន មិន​គ្រប់​ម៉ោង​របស់​ក្រសួង ទើប​ខាង​លោក​ជានា​យក បាន​រៃអង្គាស​ពី​សប្ប​បុរស​ជន​ជួយឧបត្ថម្ភ​ជា​ថវិកា បាន​ធ្វើជា​រោងដោល​មួយ​ខ្នង​មាន​បណ្ដោយ​១៤​ម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ សម្រាប់​ម៉ោង​ចល័ត​(​ជាន់ថ្នាក់​គ្នា​)​។​

​លោក​បាន​បន្ថែមទៀតថា រហូតមកដល់​ពេលនេះ មាន​សិស្សានុសិស្ស​សរុប​២៦២​នាក់ ស្រី​១៤២​នាក់ និង​កូន​នេន​៣​អង្គ ដោយ​ម៉ោង​សិក្សា​គឺ​ពេញ​មួយថ្ងៃ​ព្រឹក​និង​រសៀល​ផងដែរ​។​

​យុវជន សោម សុវណ្ណ​ណាត អាយុ​១៣​ឆ្នាំ ដែល​សិក្សា​ថ្នាក់​ទី​៨ រស់នៅ​ភូមិ​រោង​ស្នោរ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ក៏បាន​ធ្វើការ​ត្អូញត្អែរថា ដោយមាន​ការខ្វះ​ថ្នាក់រៀន ទើប​លោកគ្រូ​អ្នកគ្រូ​ឲ្យ​កូនសិស្ស​របស់ខ្លួន ចូលក្នុង​រោងដោល​ម៉ោង​ចល័ត​មួយ​នេះ ហើយ​នៅពេល​មាន​ភ្លៀងខ្យល់​ម្ដងៗ ទឹក​សាច​ពេញ​តុ​កៅអី គឺ​ពិបាក​សិក្សា​ណាស់​ព្រោះ​រោងដោល​នេះ មាន​សភាព​ពុកផុយ​ឈើ និង​របក​កៅស៊ូ​អាចមាន​គ្រោះថ្នាក់​ជាយ​ថ​ហេតុ​ណាមួយ​ផងដែរ​។​

​អ្នកគ្រូ គឹម ម៉ា​រ៉ា អាយុ​៣៥​ឆ្នាំ ដែល​បង្រៀន​នៅ​អនុវិទ្យាល័យ​មួយ​នេះ បាន​បន្ថែមថា រោង​ទោល​នេះ​បាន​កសាង​៣​ឆ្នាំ​មកហើយ ដោយ​ពីមុន​សិស្សានុសិស្ស បាន​សិក្សា​ក្រោម​ឈើ​ដំបូល​ប្រក់​ស្លឹកត្នោត ប៉ុន្តែ​ដោយ​វា​ចាស់​ពុកផុយ​ទើប​បច្ចុប្បន្ន​លោកគ្រូ អ្នកគ្រូ បាននាំគ្នា​ទិញ​តង់​ប្រក់​ជំនួស​ស្លឹកត្នោត​វិញ​។​

​លោកនាយក​.​លោកគ្រូ អ្នកគ្រូ . បាន​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត ក្រសួង​អប់រំ មេត្តាជួយ​សាងសង់​អគា​សិក្សា​មួយ​ខ្នង មាន​៦​បន្ទប់ ដើម្បី​ជួយ​សម្រួល​ក្នុងការ​សិក្សា​របស់​សិស្សានុសិស្ស​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​ទៅ​អនាគត​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×