Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​យុវជន​ខ្មែរ​៣​នាក់ សង្ស័យ​កាប់​ជន​ជាតិចិន​របួសធ្ងន់ ព្រោះ​ហ៊ាន​ចាប់​ឱប​ស្រី​ស្នេហ៍​នៅ​ចំពោះមុខ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា នគរបាល​បង្ក្រាបបាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ទៅលើ​ជនជាតិ​ចិន ដែល​ជន​ស​ង្ស​យ័​បាន​ប្រព្រឹត្ត​ជា​បន្តបន្ទាប់​ក្នុងនោះ​រួមមាន​៖ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​០០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​ដំណាក់​ស្តេច ស្ថិតនៅ​ក្រុមទី​៣០ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ជនសង្ស័យ​មាន​គ្នា ០៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ ០២​គ្រឿង បានធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​និង​វាយ ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់ ពេលដែល​ជនរងគ្រោះ​កំពុង​ឈរ​បទ​ជើង​តូច បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​

​បន្ទាប់មកទៀត​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​កាស៊ីណូ ឡាយ​អ៊ិន​ស៊ី​ធី ចាស់ ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក៏មាន​ករណី ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា (​ទៅលើ​ជនជាតិ​ចិន​) ចំនួន​០២​ករណី​ទៀត​បានកើត​ឡើងជា​បន្ត​បន្ទាប់​បង្កឡើង​ដោយ​ជនសង្ស័យ​០៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​០២​គ្រឿង បានធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​និង​វាយ ទៅលើ​បុរស​ជនជាតិ​ចិន​០២​នាក់ ពេលដែល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ រាជធានី​ភ្នំពេញ ភ្លាមៗ​។​

​សមត្ថកិច្ច​នគរបាល ឱ្យដឹងថា បន្ទាប់ពី​បានទទួល​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​៤ បាន​ចុះ​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ និង​០០​នាទី ទើប​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់ រួច​បន្តទៅ​ឃាត់ខ្លួន​បក្ខពួក របស់​ពួកគេ​បាន​ម្នាក់ទៀត​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ទាំង​ពីរលើក​មានឈ្មោះ ​៖

-​ទី​១ រងគ្រោះ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឈ្មោះ LIANG GUIBIN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ HUNG LEI ស្នាក់នៅ​ក្រុម​៣០ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​

-​ទី​២ រងគ្រោះ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ចំនួន ០២​នាក់ ​៖ ១- ឈ្មោះ ZHOU WENBING ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ​កាស៊ីណូ​យ៉ា​ឌួ​លី ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​ ២- ឈ្មោះ WANG SI REA ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​នគរបាល​ឱ្យដឹង​បន្តថា ជនសង្ស័យ​ចំនួន ០៣​នាក់​រួមមាន​៖

១- ឈ្មោះ យ៉ា សុ​ក្រី ហៅ កា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករសំណង់​ផ្នែក​ជាងភ្លើង មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់ អ្នកបើក​ម៉ូតូ​)​។​

២- ឈ្មោះ ហាស់ អាល់​ហ្វា​រី ហៅ ឌួង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែក​ជាងភ្លើង មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់ ជិះ​ពីក្រោយ​កាន់​ដាវ​កាប់​)​។​

៣- ឈ្មោះ ធឿន សា​ធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់ ជិះ​ពីក្រោយ​កាន់​ដាវ​កាប់​)​។​

​ចំណែក​វត្ថុតាង​ចាប់​យកបាន​៖

– ដាវ ០១​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​)

– ដំបង​ដែក​រលាស់ ០១​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​)

– ម៉ូតូ ០១​គ្រឿង ម៉ាក វេ​វ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ ១FP-៨៨១២ (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើនេះ បាន​សារភាព​ចំពោះ​សកម្មភាព​ដែល​ពួកគេ​បាន​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា (​ទៅលើ​ជនជាតិ​ចិន​) ដូចដែល​បានកើត​ឡើង​ខាងលើ​ពិតប្រាកដ​មែន ដោយសារ​ជនសង្ស័យ​បាន​ខឹង និង​ជនរងគ្រោះ ដែល​បានមក​ផឹកស៊ី​នៅលើ​ផែ​ទូក​ទេសចរណ៍ ហើយ​ចាប់​អោប​មិត្តស្រី របស់​ជនសង្ស័យ ជាហេតុ​ធ្វើអោយ​ជនសង្ស័យ​ខឹង​ជាខ្លាំង ក៏​នាំគ្នា​ជិះ​ម៉ូតូ​០២​គ្រឿង និង​មាន​គ្នា​០៤​នាក់ ទៅតាម​កាប់​ជនរងគ្រោះ​តែម្តង​។ ហើយ​ម្យ៉ាងទៀត ក្រុម​ជនសង្ស័យ​បញ្ជាក់ថា ពួកគេ​មិន​ចូលចិត្ត ឬ​ស្អប់​ជនជាតិ​ចិន​តែម្តង​។​

​ចំពោះ​ករណីនេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងបី​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ ដោយ ​៖ ដែន សីមា​

spot_img
×