Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​ទឹកក្រូច​ច្របាច់​ឲ្យ​កក សឹម​យកមក​ទទួលទាន ល្អ​ជាង​ទទួលទាន​ស្រស់ៗ​

spot_img

​យើង​គ្រប់គ្នា​បានដឹងថា ទឹកក្រូច​ច្របាច់​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​រាងកាយ តែ​ពុំ​ដឹង​ពី​របៀប​ទទួលទាន​ដែល​នឹង​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់បំផុត​ចំពោះ​សុខភាព ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Seville បាន​រកឃើញថា ទុក​ទឹកក្រូច​ក្នុង​ទូទឹកកក​ឲ្យ​កក នឹងមាន​ឥទ្ធិពល​ដល់​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុងនោះ ។ ពួក​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ដឹងថា សរីរាង្គ​អាច​ស្រូបយក​ច្រើន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ពី​ទឹកក្រូច​ដែល​កក​ជាង ប្រៀប​នឹង​ទឹកក្រូច​ស្រស់ ឬ​សម្លាប់​មេរោគ ។ ពេល​ទឹកក្រូច​ត្រូវបាន​ដាក់​ឲ្យ​កក និង​រលាយ​មកវិញ បណ្តា​សារជាតិ​ជីវជាតិ​ក្នុង​ទឹកក្រូច​ត្រូវបាន​ចែកជា​គ្រាប់​តូចៗ​ជាង ហេតុនេះ ជួយ​ឲ្យ​ពោះវៀន​ងាយ​ស្រូបយក​ជាង ។ គ្រាប់​ទាំងនេះ​ត្រូវបាន​ហៅថា Carotenoids មាន​លក្ខណៈពិសេស​ប្រឆាំង​មហារីក អាច​បំប្លែង​ទៅជា​វីតាមីន A និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​រលាក ក៏​ដូច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជំនួយ​ទប់ស្កាត់​ជំងឺ​បេះដូង ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុង​ដំណើរការ​កក នោះ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម – ពពួក Carotenoids – ប្រែជា​ងាយ​ស្រូបយក​ជាង ។ «​ទោះបី​ក្រោយពេល​ត្រូវបានធ្វើ​ឲ្យ​រលាយ​ទឹកកក​, បរិមាណ Carotenoids ក្នុង​ទឹកក្រូច​តិចជាង​មុន​បន្តិច តែ​អ្វីដែល​នៅសល់​អាច​ឲ្យ​សរីរាង្គ​ស្រូបយក​ងាយស្រួល​ជាង​», Paula Mapelli អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹង ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Journal of Functional Foods ៕ សូ​យ​ន​

spot_img
×