Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ជន​ស​ង្ស័យប្លន់​រថយន្ត នៅ​ក្រុងព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជ​នស​ង្ស​យ័​លួច​ប្លន់​យក​រថយន្ត​ពី​ម្ចាស់ផ្ទះ ដែល​ខ្លួន​នៅ​បំរើការ​ជាមួយ នៅ​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួនបាន​ហើយ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង​៣០​នាទី ដោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឡាយ សុ​ផន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ស្រុក​ពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ងា​ន​ទម្ងន់ទោស (​ប្លន់​រថយន្ដ​) ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បាន​ដកហូត​រថយន្ដ​មួយគ្រឿង​ម៉ាក Fortuner ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-2718​។​

​សមត្ថកិច្ច​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន និង​ឆ្លងតាម​ការសួរនាំ កម្លាំង​ការិយាល័យ បាន​បន្ដទៅ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ហុង សារឿន អាយុ​៥០​ឆ្នាំ នៅ​ចំណុច​ភូមិ​ពុទ្ធ​សាំង ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ដោយ​ឈានដល់​ការដកហូត​អាវុធខ្លី​មួយ​ដើម ដែល​ដាក់​ក្នុង​កំសៀវ​កប់​ដី​ក្រោម​ដើម​ត្របែក​នៅក្រោយ​ផ្ទះ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ម៉ាក​CZ2075 លេខ​A257297 បង់​មួយ គ្រាប់​១០​គ្រាប់​។​

​តាម​របាយការណ៍​ពី​នគរបាល​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហុង សារឿន កាលពី​អំឡុង​ឆ្នាំ​២០០០ ធ្លាប់ធ្វើ​សកម្មភាព​បាញ់សម្លាប់​ម​នុស្ស​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ដោយ​ប្រើ​កាំភ្លើង​វែង​ម៉ាក AK47 នៅ​ភូមិ​រវាង ស្រុក​ទ្រាំង ខេត្តតាកែវ និង​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល​១៣​ឆ្នាំ ចាប់ពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០០០ ដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ពន្ធនាគារ​ខេត្តតាកែវ​។​

​ដោយឡែក​ឈ្មោះ ឡាយ សុផល ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន ១១​ឆ្នាំ​ផងដែរ ពីបទ​ប្លន់​នៅ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១១ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយ​ការឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​សម្ភារៈ​ដកហូត​ខាងលើ មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ រួច​បានប្រគល់​ជូ​នក​ម្លាំ​ង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែលជា​ម្ចាស់​ករណី ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បា​បប់​៕ ដោយ​៖ ដែន សីមា​

 

spot_img
×