Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​កំប្លែង​អ្នកនាង ខ្ញុង ថា លា​ហើយ​កំពង់សោម មិនមាន​លទ្ធភាព​មក​លេង​អ្នក​ទៀត​ទេ​

spot_img

​ព្រះសីហនុ​​ ៖ បច្ចុប្បន្ន​វត្តមាន​រប​ស់ជន​ជាតិចិន បាន​ចូលមក​ស្នាក់នៅ និង​ប្រកបការងារ​ច្រើន សន្ធឹកសន្ធាប់ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​តំបន់​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ។ វត្តមាន​របស់​ជនជាតិ​ចិន ដែល​ចូល​មក​ស្នាក់នៅ និង​ប្រកបការងារ បើក​កន្លែង​រកស៊ី​ផ្ទាល់ខ្លួន ច្រើនសន្ធឹក​សន្ធាប់ នៅពេល​បច្ចុប្បន្ននេះ​ ។ ជន​ជាតិ​ចិន ទាំងនេះ ហ៊ាន​ជួល​សណ្ឋាគារ​ប្រណិតៗ លំដាប់​ផ្កាយ ឬ​ជួល​ភូមិគ្រឹះ និង​វិឡា​ធំ​ស្កឹមស្កៃ ជួល​ផ្ទះសំណាក់ មានតម្លៃ​ខ្ពស់​រាប់ម៉ឺន​ដុល្លារ​ក្នុង ១​ខែៗ ដើម្បី​ស្នាក់នៅ ឬ​ធ្វើ​ជំនួញ​ជាដើម​។​

​ជាក់ស្តែងៗ​ថ្មីៗ តាមរយៈ​អ្នកនាង​ស្រេង កាន់​ដា ហៅ​ខ្ញុង ដែលជា​តារា​កំប្លែង​ស្រី ដ៏​ល្បី​នាពេល​បច្ចុប្បន្ន តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ក៏បាន​បង្ហោះ​នូវ​វីដេអូ ក្នុងឱកាស​ដែល​អ្នកនាង និង​ក្រុមគ្រួសារ​ទៅលេង​កម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​​ព្រះសីហនុ ហើយ​អ្នកនាង​បាន​និយាយ​ពី​ស្ថានភាព​ខេត្ត​ព្រះសីហនុ ជាពិសេស​ការកើនឡើង​តម្លៃ​នៃ​ផ្ទះសំណាក់ សណ្ឋាគារ ដោយ​តម្លៃ​មិនអាច​ទទួលយកបាន ដោយសារតែ​កើន​តម្លៃ​ខ្លាំងពេក​។ អ្នកនាង​បន្ថែមទៀតថា មុនដំបូង​អ្នកនាង​មិន​ជឿ​គេ​និយាយ​ទេ ដូច​ពាក្យចាស់​ពោលថា លឺ​គេ​ថា​មួយ​ពាន់​ដង មិន​ស្មើ​ឃើញ​ផ្ទាល់​ភ្នែក​ម្តង ជា​សំណាងល្អ អ្នកនាង​មាន​បងប្អូន​នៅ​ទីនោះ ទើប​ជួយ​សម្រួល​កន្លែង​ស្នាក់នៅ លេង​កម្សាន្ត ហូបចុក​បាន បើ​មិនមាន​ទេ​ប្រហែល​យ៉ាប់​ហើយ​មើលទៅ​។​

​អ្នកនាង​ខ្ញុង ដែលជា​តារា​កំប្លែង បាន​និយាយ​ក្នុង​ឡាយ​វីដេអូ​ថា “​ឮ​គេ​និយាយ​មួយ​ពាន់​ដង ស្មើ​មិន​បានមក​ឃើញ​ផ្ទាល់​មួយដង​ទេ មក​ក្រុងព្រះសីហនុ ធ្លាប់តែ​ឮ​គេ​និយាយថា​មិន​ហ៊ាន​មកលេង​ទៀត​ទេ គ្មាន​កន្លែង​លេង គ្មាន​ផ្ទះសំណាក់ គេង ព្រោះ​ចិន​ជួល​យក​អស់ហើយ ។ វា​មិន​អត់​ទេ វា​មាន ប៉ុន្តែ​វា​មិន​តម្លៃ​សម្រាប់​ខ្មែរ​យើង​ទទួលយក​បានទេ ព្រោះ​វា​ថ្លៃ​សម្រាប់​យើង​អ្នក​អត់ ។ ខ្ញុំ​ក៏​មិន​ជឿ​គេ​ដែរ ទើបតែ​ថ្ងៃនេះ​ទេ បានមក​ផ្ទាល់ គឺ​ឃើញ​ហើយ ដែល​សំណាងល្អ​ដែល​ខ្ញុំ​មាន​បងប្អូន​ធម៌​នៅ​ហ្នឹង ហើយ​ពួកគាត់​បានធ្វើ​របស់​ឲ្យ​ញ៉ាំ និង​រក​កន្លែង​ឲ្យ​អង្គុយលេង​បាន ហើយ​ប្រសិនបើ​ខ្ញុំ​អត់​មាន​វិញ មិនដឹង​ជា​ទៅ​ញ៉ាំ​អី នៅទីណា​ទេ ព្រោះ​របស់របរ​ថ្លៃៗ ហើយ​ខ្មែរ​យើង ពួកគាត់​ចង់​ឈប់​លក់​អស់ហើយ មិនដឹងថា​លក់​ឲ្យ​អ្នកណា​ហូប​ទៀត​ទេ ។ ចំណែក​ចិនៗ​វិញ ពួកគាត់​លក់​ឲ្យ​គ្នា​គាត់ ។ ឯ​ខ្មែរៗ គ្នា​យើង មិន​ហ៊ាន​លក់​ឡើងថ្លៃ​ទេ ព្រោះ​លក់​ឡើងថ្លៃ​ឲ្យ​ចិន ចិន​អត់​ទិញ ចិន គ្នា​ជួយ​គ្នា​គេ គេ​ទិញ​គ្នា​គេ ។ ចំពោះ​ផ្ទះសំណាក់​វិញ គឺ​មិនអាច​ទេ គ្មាន​សោះតែ​ម្តង អត់​មាន​កន្លែង​គេង​តែម្តង ។

ចំពោះ​បងប្អូន​អ្នកមាន​លុយ អាចមក​លេង​បាន ប៉ុន្តែ​ចំពោះ​ខ្ញុំ​អ្នកក្រ​វិញ មិនអាច​ទេ​។ ថា​ពីមុន​អត់​ជឿ​គេ​និយាយ តែ​ឥឡូវ​សណ្ឋាគារ​ថ្លៃ​តែ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​យប់​ហ្នឹង ហើយ​បងប្អូន​ណា​ដែលមាន​លុយ អាចមក​លេង​បាន តែ​សម្រាប់​ខ្ញុំ​វិញ គ្មាន​អ្នក​ជួល​មក​កម្មវិធី​ទេ ឈប់​មកហើយ លា​ហើយ​កំពង់សោម​អើយ​”​។

​ចំណែកឯ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ចេញ​ទស្សន​ថា “​ឱ​អ្នកនាង​ខ្ញុង​អើយ កុំ​តូច​ចិត្តនឹង​កំពង់សោម​អី ។ អ្នកនាង​លេង​ហ្វេ​ស​ប៊ុ​កមាន​ដែល​តាមដាន​គ្រប់​ជ្រុងជ្រោយ​អត់​ហ្នឹង​។ អ្វីៗ​ត្រូវ​សម្រប​ខ្លួន​តាម​កាលៈទេសៈ​។ គួរ​ណាស់​ក៏ត្រូវ​មើល​ធី សុវណ្ណ​ថា (​ហៅ​មី លី ម៉ក់​ឆូវ​) ជា​គំរូ​ដែរ​។ វា​ចេះ​សម្រប​ខ្លួន​តាម​កាលៈទេសៈ​ល្អ​ណាស់ របៀប​ឆ្អិន​ក្បាល​ស៊ី​ក្បាល កន្ទុយ​មិនទាន់​ឆ្អិន​ក៏​វា​ស៊ី​បានដែរ​។ ខ្វល់​អី​ត្រឹម​ចិន​ចូល​ស្រុក​ច្រើន វា​អាចធ្វើ​ចិន​ក៏បាន​និង​ធើ​ចិន​ក៏បាន​ដូចគ្នា​….​ថ្ងៃក្រោយ​ខ្ញុង គួរតែ​តែង​ចិន​មុន​ទៅលេង​កំពង់សោម​…”​៕​ ​ដោយ​៖​រចនា​

spot_img
×