Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី ត្រូវ​វាយ​ដល់​ស្លាប់ ប្រពន្ធ ត្រូវ​បាញ់​នឹង​កាំភ្លើង​ស្នប់​របួសធ្ងន់ ខណៈ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​រឿង​គំនុំ​

spot_img

​ពោធិ៍សាត់ ​៖ ករណី​ឃាតកម្ម​មួយ បានកើត​ឡើង នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ដែល​ប្តី ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​ជា​ក្រុម វាយ​បែក​មុខ​បែក​មាត់ រហូត​ស្លាប់​នៅនឹងកន្លែង ចំណែក ប្រពន្ធ ត្រូវបាន​ក្រុម​ជនសង្ស័យ បាញ់​នឹង​កាំភ្លើង​ស្នប់​រង​បួស​ធ្ងន់ ។ បន្ទាប់ពី​កើតហេតុ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស អធិការនគរបាល​ស្រុក​កម្លាំង​ប៉េអឹម​ស្រុក ខេត្ត និង​គ្រូពេទ្យ​កោសល្យវិច័យ បាន​ចុះ​ដល់ទី​កន្លែងកើតហេតុ​ជាក់ស្តែង ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​២០​នាទី ជនរងគ្រោះ​ចំនួន​៣​នាក់​។​

​មន្ត្រីនគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​ទី​១-​ឈ្មោះ ធូ ធន ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​បត់​កណ្តោល ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ (​ស្លាប់​នៅ​កន្លែងកើតហេតុ​ជនរងគ្រោះ មាន​ស្នាមរបួស​ប៉ែក​ខាងមុខ​ជាច្រើន​កន្លែង ស្នាមរបួស​នេះ អាច​ប៉ះទង្គិច​នឹង​ឧបករណ៍​ដែលមាន​មុខ​មុត ទាល នឹងមាន​ទម្ងន់​), ទី​២-​ឈ្មោះ ឃុន ណែម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឃុំ​ស្រុក​ខាងលើ ប្រពន្ធដើម (​ជនរងគ្រោះ​របួស​ជើង​ខាងឆ្វេង ជនសង្ស័យ​អាច​ប្រើប្រាស់​កាំភ្លើង បាញ់​គ្រាប់​សំណ​) និង​ទី​៣-​ឈ្មោះ​ស៊ុន សៀវ​លាន ភេទ​ប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​ចៅ​។​

​សម្ភារៈ​បាត់បង់​ក្រវិល​មាស​១​ជី​, បាត់​ព្រះ​២​អង្គ​ដាក់​ក្នុង​ក្រឡាប់​។ យោងតាម​ការសន្និដ្ឋាន​របស់​កម្លាំង​ជំនាញ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​៦​នាក់​។ តាម​ការសន្និដ្ឋាន​បឋម​ជា​ករណី​ឃាតកម្ម រឿង​គំនុំ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ចម្រុះ កំពុង​សហការគ្នា​ស្រាវជ្រាវ ស្វែងរក​ចាប​ប់​ខ្លួន ក្រុម​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ក្នុងករណី​ឃាតកម្ម​នេះ យោងតាម​របាយការណ៍ របស់​អធិការដ្ឋាន នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ ត្រូវបាន​ជនសង្ស័យ ជា​ឃាតករ​មួយក្រុម មាន​គ្នា​៤​នាក់​ទៅ​៥​នាក់ បាន​លបចូល​ទៅក្នុង​ផ្ទះ​ជនរងគ្រោះ រួច​បាញ់​ស្រី្ត​ជា​ប្រពន្ធ នឹង​កាំភ្លើង​ស្នប់ បណ្តាល​ឲ្យ​រងរបួស​ធ្ន​ន់ រួច​ចាប់​ជនរងគ្រោះ​ជា​ប្តី វាយ​នៅលើ​គ្រែ បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​តែម្តង ហើយ​ក្រុម​ជនសង្ស័យ បានគេច​ខ្លួន​។​

​ប្រភព​ដដែល ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​សមត្ថកិច្ច នគរបាល​ជំនាញ ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ ដល់​កន្លែងកើតហេតុ ទើប​ឈានដល់​ការកំណត់​មុខសញ្ញា សង្ស័យ​និង​ធ្វើការ​ការឃាត់ខ្លួន​បាន​ម្នាក់ យកមក​សា​សក​សួរ នៅ​អធិការដ្ឋាន នគរបាល​ស្រុក​បាកាន ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×