Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេជាង​ធ្វើ​ផ្ទះ ភ្លាត់ស្នៀត ដួល​ផ្ទះ​សង្កត់​លើ បណ្តាលឱ្យ​ស្លាប់​ម្នាក់

spot_img

​ខេត្តកណ្តាល ៖ ជនរងគ្រោះ​ជា​មេជាង និង​កូនជាង​ជាច្រើន​នាក់ បានធ្វើការ​ស្ទួ​ច​ផ្ទះ ហើយ​ខុស​បច្ចេកទេស ក៏​រលំ​សង្កត់​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ករណី​រលំ​ផ្ទះ​សង្កត់​ស្លាប់ កើតហេតុ​ថ្ងៃអាទិត្យ ទី​២៥​ខែវិច្ឆិកា​២០១៨ វេលា​ម៉ោង​១៥ ចំណុច​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជនរងគ្រោះ​ម្នាក់​ឈ្មោះ យ៉ុ​ន យួន ភេទ​ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាង​ស្ទូច​ផ្ទះ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​។​

​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​២០១៨ ជនរងគ្រោះ និង​កូនជាង​ជាច្រើន​នាក់ បាន​ទៅ​ម៉ៅការ ស្ទួ​ច​ផ្ទះ​ឲ្យ​ឈ្មោះ ស្រេង វ៉ា ភេទ ប្រុស អាយុ ៧០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី​។ នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​២០១៨ វេលា​ម៉ោង​៧​ព្រឹក ជនរងគ្រោះ និង​កូនជាង​ជាច្រើន​នាក់ បានធ្វើការ​ស្ទួ​ច​ផ្ទះ​បន្តទៀត ហើយ​បាន​កាត់​ជើង​សសរផ្ទះ​ចេញ រហូតដល់​វេលា​ម៉ោង​១៥ ផ្ទះ​នោះ មាន​សភាព​ផ្អៀង​មួយ​ចំហៀង ភ្លាមនោះ​ជនរងគ្រោះ​បានរ​ត់ទៅ​មួល​ជ​ន្ទ​ល់ ដែល​ធ្វើ​ពី​ដែក​ទ្រ​ផ្ទះ​នោះ តែ​ពេលនោះ ផ្ទះ​ក៏​រលំ​សង្កត់ ជនរងគ្រោះ​ចំ​ចង្កេះ និង​ឆ្អឹងជំនីរ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​តាម​ការពិនិត្យ​សាកសព មាន​ស្នាម​រលាត់ និង​ជាំ​នៅ​ឆ្អឹងជំនីរ​ខាងឆ្វេង ១ កន្លែង នៅ​ចង្កេះ ១ កន្លែង (​បាក់ឆ្អឹង​) ក្រៅពីនេះ ពុំមាន​ស្លាក​​ស្នាម​អ្វី​ផ្សេងទៀត​ទេ ។ តាម​ការសន្និដ្ឋាន ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសា​ផ្ទះ​រលំ​សង្កត់​លើ​ស្លាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×