Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះ​ឯកជនដ៏ស្រស់ស្អាត​ជុំវិញ​ពិភពលោក លក់​មួយ​តែ​ប៉ុន្មាន​លាន​USD​ប៉ុណ្ណោះ​!

spot_img

មនុស្ស​យើង​ប្រាកដ​ជាមាន​អារម្មណ៍​ស្រស់ស្រាយ បើ​បាន​ទៅលេង​រមណីយដ្ឋាន​នៅ​មាត់ទឹក ដូចជា ឆ្នេរសមុទ្រ ទន្លេ ឬ​កោះ​ជាដើម​ដែលមាន​ខ្យល់​ត្រជាក់​បរិសុទ្ធ​។

​ពេលនេះ​លោកអ្នក​មិន​ត្រឹមតែ​អាច​ទៅ​កម្សាន្ត​កោះ​ដែល​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ អ្នក​ថែមទាំង​មានឱកាស​អាច​ក្លាយជា​ម្ចាស់​របស់​កោះ​នេះ​ទៀតផង​។

​ទាំងនេះ​ជា​កោះ​ឯកជន​សម្រាប់​ប្រកា​សលក់ ហើយ​បើ​មានតែ​ប៉ុន្មាន​លាន USD អ្នក​ប្រាកដជា​មានសំណាង​បាន​ក្លាយជា​ម្ចាស់​កោះ​ណាមួយ​ក្នុងចំណោម​កោះ​ជុំវិញ​ពិភពលោក​ដែលមាន​ដូចខាងក្រោម​៖

1. កោះ Iguana Island នៅ​ប្រទេស​នី​កា​រ៉ា​ហ្គា តម្លៃ ៦,៧ លាន​USD មានផ្ទះ​មួយ បន្ទប់​គេង ៣ បន្ទប់ទឹក ២

2. កោះ Soneva Fushi នៅ​ប្រទេស​ម៉ា​ល់​ឌី​វ តម្លៃ ៣,៤ លាន​USD មាន​
​វីឡា​ផ្ទាល់ខ្លួន

3. កោះ Lataro Island នៅ​ប្រទេស​វ៉ា​នូ​ទូ តម្លៃ ១១,២ លាន​USD មានផ្ទះ​ផ្ទាល់ខ្លួន​ដែល​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​

4. កោះ Jumbo Island នៅ​ប្រទេស​កាណាដា តម្លៃ ១,៥ លាន​USD មានផ្ទះ​ខ្ទម ២ និង​ស្ទូ​ឌី​យោ មួយ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​លើសពី ៨ នាក់​

5. កោះ Crescent Island នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក តម្លៃ ៣,២ លាន​USD​មានផ្ទះ​មួយ និង​ផែ​ទូក​មួយ​

6. កោះ La Sistina ប្រទេស​អា​ហ្ស​ង់​ទីន តម្លៃ ៣,១ លាន​USD មាន​វីឡា​ធំ​ពីរ​

7. កោះ Eagle Island នៅ​រដ្ឋ Minnesota សហរដ្ឋអាមេរិក តម្លៃ ២,៣ លាន​USD មានផ្ទះ​មួយ បន្ទប់​គេង ៣ បន្ទប់ទឹក ៥

8. កោះ Isla Carabana Sol ប្រទេស Panama តម្លៃ ៤២ ម៉ឺន​USD មានផ្ទះ ២ ជាន់​មួយ និង Apartment ២

9. រមណីយដ្ឋាន Soneva Jani នៅ​ប្រទេស​Maldives តម្លៃ ៣,៤ លាន​USD៕លីសា

spot_img
×