Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ បន្ត​បង្កើត​ទំនាក់ទំនង​ជាមួយ​ខេត្ត​លៀវនីង ប្រទេស​ចិន ជា​ខេត្ត​បងប្អូន​គ្នា

spot_img

​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​គណៈ​ប្រតិភូ​ខេត្ត​លៀវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្ត​រិត​ចំណង​សាមគ្គីភាព ជាមួយគ្នា អោយ​កាន់តែ​ជិតស្និទ​ថែមទៀត​។​

​ជំនួប​ពិភាក្សាគ្នា​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ជំនួប​នោះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​គណៈប្រតិភូ​ខេត្ត​លៀវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក ពីង ជី​កាង អនុប្រធាន​គណៈកម្មាធិកា​រស​ភា​ប្រជាជន​ខេត្ត បាន​ជួបពិភាក្សា​ការងារ​ទៅលើ​កិច្ចការ​មួយចំនួន រួមមាន​៖ បាន​ព្រមព្រៀង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​ការបង្កើត​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព ខេត្ត​បង​-​ប្អូន គឺ ខេត្ត​ព្រះសីហនុ ជាមួយ​ខេត្ត​លៀវ​នី​ង ដើម្បី​បង្ហាញ​ពី​ការ​រិត​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ អោយ​កាន់តែ​ប្រសើរ​នា​ថ្ងៃ​អនាគត​។​

​នាឱកាស​នោះ លោក យន្ត មីន មានប្រសាសន៍ថា ការបង្កើតអោយមាន​ទំនាក់ទំនង រវាង​ខេត្ត​ព្រះសីហនុ ជាមួយ​ខេត្ត​លៀវ​នី​ង ជា​បងប្អូន​គ្នា​នេះ គឺ​នឹង​អាចឈាន​ដល់​កែន​គរ អ្នកវិនិយោគ​ប្រទេស​ទាំង​ពីរ ពិសេស​អ្នកវិនិយោគទុន​ចិន ឈាន​មក​បោះទុន​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ នៅលើ​វិស័យ​ផ្សេងៗ ពិសេស​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាដើម​អោយបាន​ច្រើន​ថែមទៀត នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

spot_img
×