Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ញៀន​ថ្នាំ​ម្នាក់ ចាប់រំលោភ​យុវតី​ម្នាក់ ក្នុង​បន្ទប់ទឹក​ហ្គា​រ៉ា​ស់​សាំង​តេ​លា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ៖ កម្មករ​លាង​រថយន្ត​នៅក្នុង​កា​រ៉ា​ស់​សាំង​តេ​លា​ម្នាក់ បានឃើញ នារី​ម្នាក់ ដើរចូល​ទៅក្នុង​បន្ទប់ទឹក ក៏បាន​ដើរចូល​ទៅតាម​ក្រោយ ហើយ​បាន​បិទទ្វារ​បន្ទប់ទឹក​ដាក់​គ​ន្លឹះ រួច​បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ឲ្យ ដោះ​ខោអាវ​រំលោភ​សេពសន្ថវៈ​រហូត​បាន សម្រេច​១​លើក ។ ក្រោយ​កើតហេតុ យុវជន​ម្នាក់​នោះ​ត្រូវ​ចាប់ខ្លួន​នៅ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៩ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​កា​រ៉ា​ស់​សាំង​តេ​លា ផ្លូវ​៣០​ម៉ែត្រ ភូមិ ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ វង្ស សំណាង ភេទ ប្រុស អាយុ ១៥ ឆ្នាំ ទីលំនៅ​ក្នុងកា​រ៉ា​ស់​សាំង​តេ​លា ផ្លូវ​៣០​ម៉ែត្រ ភូមិ ទួល​រកា​១ សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​លាង​រថយន្ត ត្រូវ​ឃាត់ខ្លួន ដោយមាន​ផ្ទុក​សារធាតុ​ញៀន ។ ជនរង គ្រោះ អាយុ ១៥ ឆ្នាំ ទីលំនៅ​ផ្ទះជួល ភូមិ​ទួល​រកា​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។កាលពី​ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៩ ជនរងគ្រោះ បាន​ដើរ​ម្នាក់ឯង ចូលទៅក្នុង​បន្ទប់ទឹក របស់​កា​រ៉ា​ស់​សាំង​តេ​លា ចំណុចកើត ហេតុ ដើម្បី​បត់ជើងតូច ពេលនោះ​ជនសង្ស័យ​ឈ្មោះ វង្ស សំណាង ជា​កម្មករ​លាង​រថយន្ត​នៅក្នុង​កា​រ៉ា​ស់​សាំង​តេ​លា បានឃើញ​ជន រងគ្រោះ ដើរចូល​ទៅក្នុង​បន្ទប់ទឹក ក៏បាន​ដើរចូល​ទៅតាម​ក្រោយ ហើយ​បាន​បិទទ្វារ​បន្ទប់ទឹក​ដាក់​គ​ន្លឹះ រួច​បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ ឲ្យដោះ​ខោអាវ​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​១​លើក ហើយ​ជនរងគ្រោះ ក៏បាន​ស្លៀកពាក់​ខោអាវ ដើរ​ចេញពី​ក្នុង​បន្ទប់ទឹក​មកវិញ ស្រាប់តែ​ម្តាយបង្កើត​ឈ្មោះ សា​ម៉​ល់ ស្រីនូ និង ក្រុមគ្រួសារ​បានមក​ដល់ ជនរងគ្រោះ ក៏បាន​និយាយ​រឿងហេតុ ដែល​ត្រូវ​ជនសង្ស័យ​ឈ្មោះ វង្ស សំណាង ចាប់រំលោភ​។ ឮដូច្នេះ​ឈ្មោះ សា​ម៉​ល់ ស្រីនូ និង ក្រុមគ្រួសារ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វង្ស សំណាង យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ធ្វើការ​សាកសួរ និង បានដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​រចនា​

spot_img
×