Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប និង​រថយន្ត​ស្តា​រិច បុក​គ្នា​ពេញ បណ្តាលឱ្យ​ស្លាប់​១​នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់​

spot_img

​មណ្ឌលគិរី​ ៖ មន្ទី​ព័ត៌មាន​ខេត្តមណ្ឌលគិរី បាន​ផ្សាយ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ បណ្តាលឱ្យ​មនុស្ស​ស្លាប់​១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៥​នាក់ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១២ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តេ ក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​តាម​ការបញ្ជាក់ ពី​អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ បណ្តាលឱ្យ​រថយន្ត​យី​ឌុប និង​រថយន្ត​ស្តា​រិច បើក​បញ្ច្រាសទិស​គ្នា លុះដល់​ចំណុចកើតហេតុ បុក​គ្នា​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​ស្លាប់​១​នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់​។​

​បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ រីឯ​អ្នករងរបួស​ធ្ងន់​ស្រាល ត្រូវបាន​ប​ញ្ចូ​នស​ង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×