Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកង​វែង​ជាងគេ​លើក​ពិភពលោក ចាប់ផ្ដើម​រំកិល​ទូក​ពី​ផ្ទៃ​ទឹក នៃ​តំបន់​កំពង់ផែ​ភ្នំពេញ ទៅកាន់​វាល​ព្រះមេរុ ដើម្បី​ដាក់តាំង​បង្ហាញ ជូន​សាធារណជន​បាន​ទស្សនា​

spot_img

​ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ទូកង​ដែង​វែង​ជាងគេ លើ​ពិភពលោក​មានឈ្មោះ​ថា កម្ពោជិក​បុត្តា​ខេមរា​តរី ដែល​ទើបតែនឹង ជាប់​កំណត់ត្រា​ទូក ង វែង​ជាងគេ​លើ​ពិភពលោក​កាលពី​ថ្ងៃទី​១២ កន្លងទៅនេះ​បន្ទាប់ពី​បញ្ចប់​ព្រះរាជ​ពិធី​អ៊ុំ​ទូក​ថ្មីៗ​នេះ​ទូក ង វែង​ជាងគេ​នឹង​រំកិល​ខ្លួន​មកលើ​គោក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស ខាងកើត​ទល់មុខ វាល​ព្រះមេរុ ដើម្បី​ដាក់តាំង​បង្ហាញ់ជូន​សាធារណជន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​បាន​ទស្សនា ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣០ ។​

​គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូកង ដែល​វែង​ជាងគេ​នេះ គឺ​ចង់ រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់ នៃ​ការផលិត និង ការប្រើ ប្រាស់​ទូក របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ ស្នា​ព្រះហស្ត​របស់ ព្រះមហាក្សត្រ​ខ្មែរ គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ ក្នុងការ​ការពារ​ទឹកដី ,​ជួយ​លើក តម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល ឱ្យ​បានដឹង​កាន់តែច្បាស់​ថា កម្ពុជា​អាចបង្កើត ស្នាដៃ​ដ៏​អស្ចារ្យ​មួយ , ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង សាមគ្គីភាព នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ ថែរក្សា និង អភិរក្ស​កេរដំណែល​ពី​ដូនតា , ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បានអ្វី ដែល​​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា​ជា​ធ្លុង​មួយ​តាម រយៈ​ការកសាង​ទូកង វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់ ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ ,​ដើម្បី​បណ្តុះ​ឆន្ទៈ​កូន​ខ្មែរ​យើង​ឱ្យ​នាំគ្នា​បង្កើត​នូវ អ្វីដែល​អស្ចារ្យ សម្រាប់​ខ្មែរលើ ឆាក​អន្តរជាតិ​។​

​លោក ស សុខា​បាន​បញ្ជាក់ថា ៖ ទូក ង ដែលមាន​ប្រវែង​វែង​ជាងគេ នៅលើ​ពិភពលោក ដែល​ផលិតឡើង​បញ្ចប់​ជា​ស្ថាពរ ដោយ​ស្នាដៃ​កូន​ខ្មែរ នៅ​ខេត្តព្រៃវែង​មាន​ឈ្មោះថា កម្ពោជិក​បុត្តា​ខេមរា​តរី មាន​ប្រវែង​បណ្ដោយ ៨៧,៣​ម៉ែត្រ ទទឹង ១,៩០​ម៉ែត្រ ដាក់​ចំណុះ​ទូក​បាន ១៧៩​នាក់ ត្រូវបាន​ផ្តួច​ផ្ដើមកសាង ឡើង​ដោយ​រូបលោក​ផ្ទាល់ និង​ក្រោម​កិច្ចសហការ ជាមួយ​ក្រុម​កា​ងារ​ពាក់​ព​ន្ធ័ បន្ទាប់ពី​បញ្ចប់​ការដាក់​តាំង​បង្ហាញ ទូក ង នៅ​រាជា​ធានី​ភ្នំពេញ​នេះ​ទៅ ទូក​នេះ​នឹង​រំកិល​ខ្លួន​ទៅ​តាំង នៅ​ខេត្តព្រៃវែង​វិញ​ដើម្បី​តំណាង​ឲ្យ ខេត្តព្រៃវែង​ទាំងមូល​ដែល​បាន​ខិតខំ​កសាង​និង ផលិត​ទូកង​នេះ​ឡើង ៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×