Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ថា បទល្មើស​លួច​ឆក់​លក់​គ្រឿងញៀន បាន​បន្ត​កើតមាន​ស្ទើ​រៀងរាល់ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​បានអោយដឹងថា កម្លាំង​នគរបាល​បាន​បង្ក្រាប​ករណី​​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទដៃ​​ជនបរទេស​) ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩ និង​០០​នាទី ស្ថិត​នៅ​ម្តុំ​តំបន់​ឧតុនិយម ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​ឱ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាមៗ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង ប៉ុស្តិ៍នគរបាល​រដ្ឋបាល បានធ្វើការ​ប្រដេញ និង​ស្ទាក់ ចាប់​បាន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​លោកយាយ​ម៉ៅ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​នគ​រ​បាល បាន​បន្ត​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ថែម​ទៀត សរុប​ចំនួន ៥​នាក់​។​
​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន មិន​ស្គាល់​អត្តសញ្ញាណ បច្ចុប្បន្ន​នេះ​ពុំ​ទាន់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្ថាប័ន​នគរបាល​នៅ​ឡើយ​ទេ​។​

​ចំណែក​ជនសង្ស័យ​ចំនួន ៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១- ឈ្មោះ យិន ទី​ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់​)​។​

២- ឈ្មោះ សាន ប្រុស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់)។​

៣- ឈ្មោះ និត ម៉ា​ណាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​(​ជនដៃដល់​)​។​

៤- ឈ្មោះ ឆៀង វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុង​-​ព្រះសីហនុ (​ជនដៃដល់​)​។​

៥- ឈ្មោះ ស ម៉េង អាយុ​២៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នកទទួលផល​ចោរកម្ម​)​។​

​សមត្ថកិច្ច​បញ្ជាក់ថា យុទ្ធនាការ​ខាងលើនេះ សមត្ថកិច្ច​ចាប់​វត្ថុតាង​បាន​មួយ​ចំនួន​រួមមាន​៖

– ម៉ូតូ​ម៉ាក​សេ​១២៥ ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ១​គ្រឿង​(​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​

– ទូរស័ព្ទ ២ គ្រឿង (​អាយ​ហ្វូន​១​គ្រឿង និង ម៉ាក​OPPO ១ គ្រឿង​)​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កំពុង​បន្ត​នីតិវិធី នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

 

spot_img
×