Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបមន្ត​ដ៏​មាន​ប្រសិទ្ធភាព​អាចជួយ​សម្អាត​ថ្លើម​, កម្ចាត់​ខ្លាញ់​ក្បាលពោះ​

spot_img

​ក្នុង​ជំហាន​បញ្ចុះទម្ងន់​, ការសម្អាត​ថ្លើម​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ ដើម្បី​បន្ថយ​ផ្នែក​ខ្លាញ់​លើស​នៅត្រង់​ពោះ ។ ប្រសិន​ថ្លើម​ទ្រុឌទ្រោម នោះ​សរីរាង្គ​នឹង​មិនអាច​កម្ចាត់​ជាតិពុល​ចេញ​ក្រៅ​, អាស្រ័យហេតុនេះ​យើង​ក៏​មិនអាច​ស្រូប​យកបាន​សារជាតិ​ជីវជាតិ​ចាំបាច់ ។​

​នោះ​ជា​មូល​ហេតុដែល​មនុស្ស​ជាច្រើន ទោះបី​បាន​អនុវត្តន៍​វិធី​ជាច្រើន តែ​នៅតែ​មិនអាច​បញ្ចុះទម្ងន់​បាន ។ ខាងក្រោម​នេះ ជា​រូបមន្ត​ដ៏​ប្រសិទ្ធភាព​អាចជួយ​សម្អាត​ថ្លើម​, កម្ចាត់​ជាតិពុល​ចេញ​ក្រៅ​, ជួយ​បំបាត់​ខ្លាញ់​ក្បាលពោះ​។​

​វត្ថុធាតុដើម ត្រូវការ​រួមមាន​៖ ក្រូចថ្លុង​២​ផ្លែ ទំហំ​ល្មម​, ប៉ោម ៣ ផ្លែ​, ក្រូចពោធិ៍សាត់ ១ ផ្លែ និង​បន្ទះ​ខ្ញី ៣ សង់ទីម៉ែត្រ ។ បន្ទាប់ពី​ត្រៀម​រួចរាល់​ហើយ ចូរ​យក​វា​ទៅ​កិន​ក្នុង​ម៉ាស៊ីន​កិន​ផ្លែឈើ ។​

​របៀប​ទទួលទាន​៖ ភេសជ្ជៈ​ដែល​ទទួលបាន គួរ​ចែកជា​២ សម្រាប់​ទទួលទាន​២​ដង​ក្នុង​១​ថ្ងៃ ។ ដើម្បី​មាន​ប្រសិទ្ធភាព​ខ្ពស់ អ្នក​គួរ​ទទួល​ទានពេល​ពោះ​ទទេ និង​មិន​បរិភោគ​អ្វី ឬ​ទទួលទាន​ភេសជ្ជៈ​អ្វី​ផ្សេង​ក្នុង​រង្វង់ ២ ម៉ោង​ក្រោយ ។ វិធី​ល្អ​បំផុត អ្នក​គួរ​ទទួលទាន​នៅពេល​ព្រឹក និង​យប់​មុន​ចូល​គេង ។​

​អនុវត្តន៍​វិធី​នេះ​ជាប្រចាំ អ្នក​មិន​ត្រឹមតែ​អាច​សម្អាត​ជាតិពុល​ក្នុង​ថ្លើម​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចជួយ​ឲ្យ​ក្បាលពោះ​រាបស្មើ​ដូច​បំណង ៕ រតនៈ​

spot_img
×