Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​រីករាយ សម្រាប់​អ្នក​ចូលចិត្ត​បរិភោគ​សណ្តែកដី​

spot_img

សណ្តែកដី​ផ្ទុក​សារជាតិ​ជីវជាតិ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង -​នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​សកល​វិទ្យាល័យ​ផេ​ន​ស៊ី​ល​វ៉ា​នៀ (​អាមេរិក​) ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន​សុខភាព​របស់​បុរស​ធាត់ ឬ លើស​ទម្ងន់ តែ​ទាំងអស់គ្នា​សុទ្ធ​តែមាន​សុខភាព​ល្អ ។ អ្នក​ទាំងនេះ​ត្រូវបាន​ផ្គត់ផ្គង់​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ។ ក្នុងនោះ ១​ក្រុម​ត្រូវបាន​ឲ្យ​បរិភោគ​បន្ថែម​សណ្តែកដី ៨៥ ក្រាម ។​

​ការត្រួតពិនិត្យ​ឈាម​បន្ទាប់ពីនោះ បង្ហាញថា ក្រុម​មាន​បរិភោគ​បន្ថែម​សណ្តែកដី នោះបាន​ថយចុះ​ដល់ ៣២% បរិមាណ​ទ្រី​គ្លី​សេ​វីដ ប្រៀប​នឹង​អ្នក​មិន​បរិភោគ ។​

​នេះ​ជា​រឿង​គួរ​ឲ្យ​យកចិត្តទុកដាក់ ព្រោះ​អាហារ​ប្រចាំថ្ងៃ​របស់​យើង​ម្នាក់ៗ​តែង​បង្ក​ការ​កើន​បរិមាណ​ខ្លាញ់​ក្នុង​ឈាម ហើយ​បាតុភូត​នោះ​អម​ទៅតាម​នូវ​ហានិភ័យ​ឈឺបេះដូង ។​

​ពួក​អ្នកស្រាវជ្រាវ​ជឿថា សណ្តែកដី​អាច​ជម្នះ​ផ្នែក​ណា​នោះ​នៃ​ស្ថានភាព​នេះ អាស្រ័យ​ដោយ​ជួយ​កែប្រែ​ឲ្យ​ប្រសើរ​ភាព​រីក​យារ និង​កន្ត្រាក់​របស់​ស្រទាប់​ទ្រាប់​ក្នុង​សរសៃឈាម , ទប់ស្កាត់​បាតុភូត​ក្រឹ​ន​រឹង ។​

​ទស្សនា​វ​ដ្តី JAMA Internal Medicine ឆ្នាំ ២០១៥ ធ្លាប់​ចុះផ្សាយ​លទ្ធផល​ស្រាវជ្រាវ​មួយ ពិនិត្យមើល​របប​អាហារ​របស់​មនុស្ស ២០០.០០០ នាក់ លើ​ពិភពលោក រកឃើញថា​អ្នក​បរិភោគ​សណ្តែកដី​ជាប្រចាំ តែង​កម្រ​មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ជាង​អ្នក​មិនសូវ​បរិភោគ ។​

​សណ្តែកដី​មាន​បរិមាណ​ជាតិ​ខ្លាញ់​មិន​ឆ្អែត រួមជាមួយ​អាស៊ីត Oleic ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​«​អាក្រក់​» និង​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល «​ល្អ​» ក្នុង​ឈាម​, ទប់ស្កាត់​ជំងឺ​សរសៃឈាម និង​ស្ត្រូ​ក ។ ក្រៅពីនេះ សណ្តែកដី​ក៏​សម្បូរ​ជាតិ​សរសៃ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​, បញ្ចៀស​ទល់លាមក ៕ រតនៈ​

spot_img
×