Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​បន្ត​ផង​! នារី​ម្នាក់​ជ្រុះ​បាត់​កាបូប​មាន​លុយ 440$ សម្រេច​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក​ស្នើសុំ​អ្នក​រើស​បាន​មេត្តា​ប្រគល់​ឲ្យ​នាង​វិញ​ផង ព្រោះ​ត្រូវការ​តែ​…

spot_img

​នារី​ម្នាក់​ឈ្មោះ លាប សុភា បាន​ជ្រុះ​បាត់​កាបូប​តូច​មួយ​ដែល​នៅ​ក្នុងនោះ​មានដូចជា​៖ លុយ​ប្រហែល​440$ លុយ​ខ្មែរ​មួយចំនួន​, អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ និង កាត​ការងារ​មួយចំនួនទៀត កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​ថ្ងៃទី​៣​នៃ​ពិធី​បុណ្យអុំទូក ។ ប៉ុន្តែ ទើបតែ​កាលពី​រសៀល​ថ្ងៃទី​២៥ វិច្ឆិកា ម្សិលមិញ​នេះ នាង​បាន​សម្រេចចិត្ត​ប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក ស្នើសុំ​អ្នក​ដែល​រើស​បាន ជួយ​ប្រគល់​ឲ្យ​នាង​វិញ​ផង ព្រោះ​នាង​ត្រូវការ​ចាំបាច់​សម្រាប់​កាត​មួយចំនួន​ប៉ុណ្ណោះ ។​

​នៅលើ​គណនី​របស់ខ្លួន​ដែលមាន​ឈ្មោះថា Maraket Si La សុភា បាន​សរសេរ​រៀបរាប់ថា​៖ «​សួស្តី​បងប្អូន​ទាំងអស់គ្នា សូមជួយ​share​ផង​

​នាង​ខ្ញុំ​ឈ្មោះ លាប សុភា បាន​បាត់​បូ​ប​លុយ​ពណ៌​ខ្មៅ​តូច​ដែល​នៅក្នុង​កាបូប​នៅក្នុង​រូបភាព កាលពី​ថ្ងៃទី 23/11/2018 ជា​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យអុំទូក នៅក្នុង​ផ្សារ​box ville siem reap(concert) ដោយ​នាង​ខ្ញុំ​មិនដឹងថា ធ្វេ​ី​ជ្រុះ រឺ មាន​អ្នក​បន្លំ​យក​ពី​កាបូបស្ពាយ​?

​នៅ​ខាងក្នុង​កាបូប​មាន លុយ​ប្រហែល​440$ លុយ​ខ្មែរ​មួយចំនួន​, អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ និង កាត​ការងារ​មួយចំនួនទៀត ។​

​អាស្រ័យ​ដួច​ហេតុ​ខាង​លេ​ី បេ​ី​បាន​ប្រទះ​ឃេ​ី​ញ​សូមជួយ​ប្រាប់​ផង 015 20 17 18
​បញ្ជាក់​: នាង​ខ្ញុំ​ត្រូវការ​កាត​មួយចំនួន​ជា​ចា​បាច់​»

ដោយ​៖ ចន្ទី​

spot_img
×