Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ០៤​រោច ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​ធ្វើការ​ជម្រុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទី ១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ។​

២.​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​អប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​ជាដើម និង​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ឲ្យបាន​ទាន់​ពេលវេលា ។​

៣.​មន្ទីរ​-​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​សហការ​ពង្រឹង​ការគ្រប់គ្រង និង​ការប្រមូល​ពន្ធដារ ពន្ធ​គយ និង​ពន្ធ​ផ្សេងៗ​ឲ្យបាន​ត្រឹមត្រូវ និង​គ្រប់​តាម​ផែនការ ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​អញ្ជើញ​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ឲ្យបាន​ទាន់​ពេល​កំណត់ ។​

៤.​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ត្រូវ​បន្ត​សហការ​តាមដាន​ការប្រមូល​ផល​ស្រូវ​រដូវវស្សា និង​ការបង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង និង​ត្រូវ​ត្រៀម​អន្តរាគមន៍​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ ។​

៥.​មន្ទីរ​-​អង្គភាព កម្លាំង​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​តឹងរ៉ឹង​បំផុត ។​

៦.​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យអស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែ​ធ្នូ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ព្រមទាំង​

​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រក​ទ្វារ​ព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ ក្រុម​ការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​នៅក្នុង​ខែវិច្ឆិកា កន្លងមកនេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន រួមចំណែក​ធ្វើឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ជាពិសេស​នៅក្នុង​ការពារ​សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អប្រសើរ​ជូន​ប្រជា​ពលរដ្ឋ ។

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថាៈ គ្រប់​អង្គភាព​-​ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ កុំឲ្យ​ប្រជាពលរដ្ឋ​ជួល​ដី​នៅតាម​បណ្តោយ​ព្រំដែន​ទៅឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង និង​ចូលរួម​ថែរក្សា កា​ពារ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ឲ្យបាន​គង់វង្ស​ល្អ​ប្រសើរ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×