Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​នេះ​​អាក្រក់​មែន​! ទាក់ទង​គេ​អត់​បាន ឆាត​ដៀលតារា​សម្តែង វណ្ណ ម៉ូ​នី​កា សុទ្ធតែ​ជួល​ផ្ទះ​គេ​នៅ​តកូនតចៅ និង​ជា​ស្រី​អត់​ប្តី​ទៀត (​វីដេអូ​)

spot_img

​នៅក្នុង​លោក​យើង​នេះ គ្មាន​នរណាម្នាក់​កើតមក​វេច​មាសប្រាក់​មក​តាម​ខ្លួន​នោះទេ ហើយ​វាសនា​នៃ​ការរស់នៅ​របស់​មនុស្សៗ ក៏​ផ្សេងៗ​គ្នា ប៉ុន្តែ បើទោះបី​ពួកគេ​រស់ក្នុង​ជីវិត​បែបណាក៏ដោយ យើង​មិនត្រូវ​មើលងាយមើលថោក​ពួកគេ​នោះដែរ និង​ផ្ទុយទៅវិញ យើង​គួរតែ​ចេះ​ស្រលាញ់ ផ្តល់​កម្លាំងចិត្ត​ដល់​ពួកគេ ទើប​ជាម​នុស្ស​ល្អ ។

​ជាក់ស្តែង តារា​ស្រី​កញ្ញា វណ្ណ ម៉ូ​នី​កា ថ្មីៗ​នេះ បានចេញ​វីដេអូ​ឃ្លី​ប​ប្រតិកម្ម​ខ្លាំងៗ ទៅកាន់​បុរស​ម្នាក់​ឈ្មោះ ព្រំ …. ដែល​បាន​ឆាត​ដៀល​ត្មិះ​កញ្ញា​ធ្ងន់ៗ​ទាំង​ព្រលឹម​អុរ​សុទ្ធតែ​ថា កញ្ញា​ជួល​ផ្ទះ​គេ​នៅ ហើយ​ជា​ស្រី​អត់​ប្តី​… ។ ទោះយ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​កញ្ញា​ក្តៅ​បំផុត​នោះ គឺ​ដៀល​ពូជ​អម្បូរ​របស់​កញ្ញា​សុទ្ធតែ​ជួល​ផ្ទះ​គេ​នៅ​អស់​មួយជីវិត​ទៀត ។​

​តារា​សម្តែង វណ្ណ ម៉ូ​នី​កា បាន​បញ្ជាក់ថា បុរស​រូបនេះ បានធ្វើការ​មើលងាយ​ដល់​ខ្លួន​បែបនេះ គឺ​ដោយសារតែ​គាត់ «​ទាក់ទង​» កញ្ញា​អត់​បាន ។​

​យ៉ាងណាមិញ បើ​យោងតាម​ការចុះផ្សាយ​រប​ស់ freshnewsasia កញ្ញា​ទើបតែ​ឆេះដុំ​នឹង​អ្នកដឹកនាំ​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ជា ឈី​ម ដែល​បាន​ផ្ញើ​សារ​បង្ហាញ​ចេតនា​មើលងាយ​កិត្តិយស​របស់​នាង តាមរយៈ​ការសុំ​ដេក​ជាមួយ​ក្នុងតម្លៃ​ត្រឹមតែ ៥០ ដុល្លារ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×