Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អាច​ចេញចូល ២៤​ម៉ោង ឆ្លងកាត់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​រយៈពេល​បុណ្យ​សមុទ្រ ៣​ថ្ងៃ​

spot_img

​កោះកុង ៖ សម្រាប់​ការធ្វើ​ដំណើរ​ទៅមក ខេត្ត​កោះកុង​-​ខេត្ត​ត្រាត ក្នុងឱកាស​កម្ពុជា​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន ស្នើ​ឱ្យ​ក្រុមការងារ​ខាង​ភាគី​កម្ពុជា ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ អាច​បើកបរ​រថយន្ត​ពី​កម្ពុជា ឆ្លង​ទៅ​ខេត្ត​ត្រាត ឬ​ពី​ត្រាត មក​កោះកុង ឱ្យ​មាន​ភាពងាយស្រួល​ជាង​ថ្ងៃ​ធម្មតា និង​គួរ​ស្នើសុំ​ឱ្យ​មាន​ការបើក​អនុញ្ញាត ឆ្លង​ចេញចូល ២៤​ម៉ោង ក្នុង​រយៈពេល​បុណ្យ ៣​ថ្ងៃ ដូច​កាល​បុណ្យ​សមុទ្រ​លើក​មុន​ដែរ​។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង បាន​បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកោះកុង នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​ថោង ខុន បាន​លើកឡើង​ថា អង្គប្រជុំ​បាន​លើកឡើង​អំពី​ការងារ​មួយចំនួន ដែល​បាននិងកំពុង​ត្រៀម សម្រាប់​ពិធីបុណ្យ​សមុទ្រ​មកដល់ ក្នុងនោះ​មានដូចជា ៖ ​ផ្លូវជាតិ​លេខ​៤៨ ដែល​ចេញ​ពី​រង្វង់​មូល​ស្រែអំបិល​ឆ្ពោះទៅ​ខេត្ត​កោះកុង ត្រូវបាន​ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមការងារ​របស់​កង​វិស្វកម្ម កំពុង​សហការ​គ្នា​ពន្លឿន​ការជួសជុល​ជិត​រួច​រាល់ ១០០​ភាគរយ​ហើយ​។ បញ្ហា​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ និង​កីឡាករ​ថៃ ក្រៅ​ពី​ការ​ស្នាក់នៅ​ក្នុង​ទឹកដី​កម្ពុជា ខាង​ថៃ (​ខេត្ត​ត្រាត​) ក៏បានផ្តល់​កិច្ច សហការ​ដ៏​ល្អ ក្នុងការ​ត្រៀម​រៀបចំ​ទទួលភ្ញៀវ​ស្នាក់នៅ ក្នុង​តម្លែ​សមរម្យ​ផងដែរ ទាំង​នៅ​ខ្លងយ៉ែ និង​នៅ​ត្រាត​ផងដែរ ភាគី​ថៃ​បាន​ត្រៀម​បន្ទប់​ស្នាក់​មិនតិចជាង ៦០០​បន្ទប់​ឡើយ ដែល​តម្លៃ​ចន្លោះ​ពី ៣០០-៨០០​បាត នៅ​ខ្លងយ៉ៃ និង​ចន្លោះ​ពី ១២០០-១៥០០​បាត នៅ​ទី​រួម​ខេត្ត​ត្រាត​។

ចំពោះ​បញ្ហា​សំរាម អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និង​ការតុបតែង​លម្អ​សោភ័ណភាព​ក្រុង​ខេមរភូមិន្ទ ដូចជា​នៅ​តាម​អាជីវកម្ម​ទេសចរណ៍​នានា​ក្នុង​ក្រុង លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មាន​ការដាក់​ធុងសំរាម​ឱ្យបាន​ច្រើន អប់រំ​ប្រជាពលរដ្ឋ​អំពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ធុងសំរាម ត្រូវ​ផ្សព្វផ្សាយ​យុទ្ធនាការ​គ្មាន​សំរាម​ក្រោម​តុ​នៅតាម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ត្រូវ​ពង្រឹង​ការគិតគូរ​លើ​បញ្ហា​អនាម័យ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ គ្រប់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ត្រូវមាន​ឯកសណ្ឋាន និង​ត្រូវ​ផ្តល់​សេវា​ឱ្យបាន​ល្អ​។ អនុគណៈកម្មការ​តុបតែង​លម្អ និង​រដ្ឋបាល​ខេត្ត​កោះកុង ត្រូវ​ពន្លឿន​ការកែលម្អ​នៅតា​មទីសា​ធារណៈ​មួយ​ចំនួន ក្នុង​ក្រុង​ខេមរភូមិន្ទ និង​នៅ​គ្រប់​គោលដៅ​ដែល​បាន​កំណត់​។​

គ្រប់​គោលដៅ​ទេសចរណ៍​កម្សាន្ត ទាំង​នៅ​ឆាយ​អា​រ៉ែ​ង ជី​ផាត ព្រែ​កោង​កាង ឆ្នេរ​ខ្សាច់​ថ្មី​បាក់​ខ្លង តំបន់​កម្សាន្ត​ផ្សេងទៀត​ក៏​បាន​ត្រៀម​រួចរាល់​។ ចំពោះ​ការ​ត្រៀប​រៀបចំ​ស្តង់​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម និង​ម្ហូបអាហារ​ក៏​បាន​ត្រៀម​រៀបចំ​រួចរាល់​ហើយ ដែលប​ច្ច​ប្បន្ន​មាន​ការចូលរួ​ម​ជាង ៤០០​ស្តង់​។ រីឯ​ការរៀបចំ​ព្យុហយាត្រា ទស្សនីយភាព​សិល្បៈ​ក៏​បាន​ត្រៀម​រួចរាល់​ហើយ​ដែរ​។ មកដល់ពេលនេះ មាន​ក្រុម​សិល្បៈ​ពី​ប្រទេស​ជា​មិត្ត​បាន​បញ្ជាក់​ពី​ការចូលរួម​រួចហើយ គឺមាន ថៃ វៀតណាម ឥណ្ឌា ឥណ្ឌូណេសុី​។ កម្ម​វី​ធី​ប្រកួត​កីឡា ជាតិ អន្តរជាតិ និង​សកម្មភាព​កីឡា ក៏បាន ត្រៀម​រួចរាល់​។

ការរៀបចំ​ពិធី​ដាំ​កូន​កោង​កាង និង​ការរៀបចំ​សិក្ខាសាលា​ឆ្នេរ​ស្អាត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ (​ដែល​កម្មវិធី​នេះ ក៏​មាន​ការចូលរួម​ពី​លោក​អគ្គនាយក​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភពលោក​ផង​ដែរ​) និង​មាន​ការផ្ដល់​ប័ណ្ណសរសើរ​ដល់​ម្ចាស់​អាជីវកម្ម ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្ត​ជាប់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​កោះកុង ព្រះសីហនុ កំពត និង​កែប​) ក៏​បាន​ត្រៀម​រួចរាល់​ហើយ​។

អនុគណៈកម្មការ​សន្តិ​សុខ សណ្តាប់ធ្នាប់ អនាម័យ សុខាភិបាល ក៏​បាន​ត្រៀម​ផែនការ​រួចរាល់​។ រដ្ឋបាលខេត្ត​បាន​រៀបចំ​ប​បង្គន់​អនាម័យ​ចល័ត​សាធារណៈ​ឱ្យបាន​គ្រប់គ្រាន់​។​ ​ប៉ុស្តិ៍​សន្តិសុខ​ចរាចរណ៍​ចល័ត ក្រុម​គ្រូ​ព​ទ្យ​សង្គ្រោះ​ចល័ត​តាម​ដងផ្លូវ​ក៏​បាន​ត្រៀម​រួចរាល់​។​

​ដោយឡែក ចំពោះ​ការរៀបចំ​ប្រកួត​កីឡា​វាយកូនគោល​នៅ​កោះ​ស្តេច ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដើម្បី​ចូលរួម​អបអរ​បុណ្យ​សមុទ្រ ក៏​បាន​ត្រៀម​រួចរាល់​ផងដែរ​។ លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ឱ្យ​មាន​ការអប់រំ និង​ត្រួតពិនិត្យ​អាជីវករ​ទាំងអស់​នៅ​ខេត្ត​កោះកុង សូម​កុំ​ដំឡើងថ្លៃ​សេវាកម្ម​ហួសហេតុ​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​សូមឱ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចូលរួម​កម្សាន្ត​បុណ្យ​សមុទ្រ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×