Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​គិលានដ្ឋាន​តាម​សហគ្រាស​គ្រឹះស្ថាន ១០០%​នៅ​ឆ្នាំ​២០១៨ និង​ទប់ស្កាត់​ករណី​ដួលសន្លប់ រោងចក្រ​

spot_img

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ បានប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​គោលការណ៍ ណែនាំ​ស្តីពី ការរៀបចំ​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន ដើម្បី​បង្កើត​គិលានដ្ឋាន​តាម​សហគ្រាស​គ្រឹះស្ថាន ១០០%​នៅ​ឆ្នាំ​២០១៨ ពង្រឹងគុណភាព សេវា​តាម​គោល​ការណែនាំ​ទប់ស្កាត់​ករណី​ដួលសន្លប់ រោងចក្រ ត្រូវមាន​ក្រុម​ត្រួតពិនិត្យ​សុ​វត្ថ​ភាព មុនពេល​ធ្វើការ​និង​​ត្រូវ​ពិន័យ​ក្នុងករណី​មិន​អនុវត្ត អធិការកិច្ច​ការងារ​ត្រូវ​ចាត់វិធានការ​និង​ទទួលខុសត្រូវ​ចំពោះ​ក្រសួង ជំរុញ​ការរៀបចំ​បទដ្ឋាន​សុ​វត្ថ​ភា​ការងារ ផ្នែក​សំណង់ និង​ការប្រើប្រាស់​សារធាតុ អា​បេ​ស្តុ​ហ្វ​ដោយ​សុ​វត្ថ​ភាព​និង​អនាម័យ និង​សុ​ត្ថ​ភាព​ការងារ​។​

​នៅ​ភោ​នី​យ​ដ្ឋា​ន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ដាក់ឱ្យអនុវត្ត គោលការណ៍​ណែនាំ ស្តីពី រៀបចំ​គិលានដ្ឋាន សហគ្រាស​គ្រឹះស្ថាន ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ និង​ការឧបត្ថម្ភ​រួមគ្នា​របស់​អង្គការ PSL គម្រោង Woker Health ដែលមាន​អង្គការ Population Council និង​Marie Stopes ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ដំណើរការ​រៀបចំ និង​អភិវឌ្ឍន៍​ឯកសារ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​

​ថ្លែង​បើក​ក្នុងឱកាស​ផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត គោលការណ៍​ណែនាំ ស្តីពី កា​រៀបចំ គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​នេះ លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា សៀវភៅ គោលការណ៍​ណែនាំ ស្តីពី កា​រៀបចំ​គិលានដ្ឋាន សហគ្រាស គ្រឹះស្ថាន នេះ​ចេញ​ជា​រូបរាង ហើយ​សម្រាប់​ទុកជា​ឧបករណ៍​ណែនាំ និង​ចង្អុលបង្ហាញ​ពី​របៀប​នៃ​ការរៀបចំ​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន ដល់​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​ការងារ​ផ្នែក​សេវាកម្ម​សុខភាព​នៅ​កន្លែងធ្វើការ លទ្ធផល​នេះ ពិតជា​បាន​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​នូវ​កំណែ​ទំរង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល​បាន ដាក់ចេញ​នៅក្នុង​កម្មវិធី​នយោបាយ ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​។ នេះ​គឺជា​សក្ខីភាព​មួយទៀត ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ចំពោះ​ការអភិវឌ្ឍ​វិស័យ​សុខភាព​និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​ក្នុងប្រទេស​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​លើកឡើងថា កន្លងមកនេះ ក្រសួង​បាន​ខិតខំ​អនុវត្ត​នូវ​អ្វីដែល​បានដាក់​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ទទួលបាន​លទ្ធផល​សំខាន់ៗ​ដូចជា បានរៀបចំ​គោលនយោបាយ​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ បានចេញ​សេចក្តីសម្រេច​ស្តីពី​ការរៀបចំ​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ ដោយ​អនុលោម​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ រៀបចំសេចក្តី​ព្រាង​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ​ដោយយោង​តាម​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ទៅតាម​បរិបទ​នៃ​កម្ពុជា ផែនការមេ​លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ រៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​លិខិតបទដ្ឋាន​គតិយុត្ត​បន្ថែម បន្ត​យុទ្ធនាការ បង្ការ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​កន្លែងធ្វើការ ពង្រឹង​ការចូលរួម និង​ការលើកទឹកចិត្ត​ក្នុងការ​ការពារ​សុខភាព និង​សុវត្ថិភាព​ការងារ ពី​សំណាក់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន អង្គការ​កម្មករនិយោជិត ពង្រីក​ការការពារ​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម ការជំរុញ​ការរៀបចំ​សេវា​ពេទ្យ​នៅតាម​សហគ្រាស គ្រឹះស្ថាន គម្រោង​បង្កើត​មន្ទីរពិសោធន៍​សុខភាព និង​សុវត្ថិភាព​ការងារ​នាពេលខាងមុខ ដើម្បី​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​សុខភាព និង​សុវត្ថិភាព​ការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគ្រាស គ្រឹះស្ថាន ដែលជា​កម្លាំង​ជម្រុញ​ដ៏​សំខាន់​ក្នុង​ការកសាង​វប្បធម៌​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្តថា ការផ្តល់សេវា​សុខភាព​ការងារ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ហានិភ័យ ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ ទាមទារ​ចាំបាច់​ឱ្យមាន​នីតិវិធី ឬ​គោលការណ៍​ណែនាំ​ច្បាស់លាស់​ក្នុងការ​អនុវត្ត និង​ពិនិត្យ​តាមដាន​ជំងឺ​វិជ្ជាជីវៈ សំដៅ​រៀបចំ​ប្រព័ន្ធ ធានារ៉ាប់រង​ហានិភ័យ​ការងារ​ប្រកបដោយ​គុណភាព​។​

​ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​រាជរដ្ធាភិបាល លោក​រដ្ឋមន្ត្រី បានស្នើ​ភាគី​និយោជក​ចូលរួម​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​ឱ្យបាន​ល្អប្រសើរ ដោយ​រៀបចំ​ឱ្យមាន​សេវា​ដែលជា​សេចក្តីត្រូវការ​របស់​ក​ម្មករ​និយោជិត​របស់​ខ្លួន​នៅក្នុង​គិលានដ្ឋាន ហើយ​លោក​បន្តថា មន្ត្រី​អធិការកិច្ច​ការងារ និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​ដែលមាន​ភារកិច្ច និង​កាតព្វកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្ត​នូវ​គោលការណ៍​នេះ​ត្រូវខិតខំ​ព្យាយាម​បំពេញភារកិច្ច​ឱ្យបាន​ខ្ជាប់ខ្ជួន និង​សម្រេច​ឱ្យបាន​លទ្ធផល​ប្រកបដោយ​គុណភាព តម្លាភាព និង​តាម​លក្ខខណ្ឌ​បច្ចេកទេស​។ នៅក្នុង​ការងារ​នេះ​មន្ត្រី​អធិការ​ពេទ្យ​ការងារ​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ​ត្រូវ​ប្តេជ្ញាចិត្ត​លះបង់​ពេលវេលា​ក្នុងការ​តាមដាន​ការអនុវត្ត​នេះ​ឱ្យមាន​ប្រសិទ្ធិភាព ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ម៉ឺង​មាត់​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×