Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ​បំផុត ទោះបី​មាន​អ្នក​ឈ្នានីស តែ​ក៏​មិន​អាច​យកឈ្នះ​លើ​អ្នក​បាន ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​ដែល​មិត្តភក្តិ​នាំ​មកឲ្យ ។ មនោសញ្ចេតនា មាន​លទ្ធភាព​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ទិន្នផល​ការងារ ត្រូវ​សម្រួល​ឥរិយាបថ​ឡើងវិញ ។ លុយកាក់ ធ្លាក់ចុះ ប្រយ័ត្ន​មាន​ការបាត់បង់​ប្រាក់កាស ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ជាង​នេះ​ទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ មិនល្អ​ត្រូវ​បង្ការ​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ធ្លាក់ចុះ ចាយវាយ​ត្រូវ​សន្សំសំចៃបញ្ចៀស​ការ​ជំពាក់​បំណុល ។ មនោសញ្ចេតនា កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​បង្កើត​ទំនាស់​ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស ។ មនោសញ្ចេតនា កុំឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ខុស​បំណង ។ លុយកាក់ មិន​ស្ថិរភាព ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា ប្រយ័ត្ន​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់​ខ្លួន មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ មាន​ខ្ទង់​ចំណូល​បន្ថែម​ក្រៅ​ផែនការ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។

​ឆ្នាំ​មមី ៖ ការងារ មាន​បញ្ហា​ជាច្រើន​កើតឡើង ត្រូវ​ដោះស្រាយ​ជា​ប្រញាប់ ។ លុយកាក់ ត្រូវ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំឲ្យ​ទម្លាប់​អាក្រក់​ឥទ្ធិពល​ដល់ម​នោ​សញ្ចេ​ត​នា​អ្នក​ទាំង​២។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គ្រប់​ឧបសគ្គ​ក្នុង​ការងារ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយ​កក់ ការវិនិយោគ​អំណោយផល​ល្អ​មាន​អ្នក​ជួយ​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​វក ៖ ​រីកចម្រើន​តាម​ទិស​សកម្ម មាន​អ្នក​ជួយ​យក​អាសា​ក្នុង​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា មិនល្អ មាន​ការខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ពី​ការចង​មិត្ត​ថ្មីៗ ។ លុយកាក់ ៖ ថ្ងៃ​នេះ​មិន​ត្រូវ​វិនិយោគ​ជាមួយ​នឹង​ប្រាក់​ធំ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ តែ​ក៏​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ខ្លួនឯង កុំ​រវល់​តែ​ជាមួយ​ការរក​ប្រាក់​បណ្តាលឲ្យ​បាក់​កម្លាំង ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន “​ជន​ទី​៣” ចូល​មក​ជ្រៀតជ្រែក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​ហេតុការណ៍​ចៃដន្យ​ធ្វើឲ្យ​ខូចខាង​គម្រោងការងា​រ​ដំបូង ។ លុយកាក់ ល្អ​បំផុត មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ៕​

spot_img
×