Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ហានិភ័យ​ឆ្លង​វីរុស​រលាក​ថ្លើម B និង​ហ៊ី​វ តាមរយៈ​ការ​កាត់សក់​

spot_img

មួយផ្នែកធំ​នៃ​ឧបករណ៍​កាត់សក់​ដូចជា កាំបិត​កោរ​, ឡា​ម សុទ្ធតែ​មានលទ្ធភាព​ត្រូវ​ជាប់​ឈាម និង​ចម្លង​វីរុស​រលាក​ថ្លើម B និង​ថែមទាំង​ហ៊ី​វ ពី​មនុស្សម្នា​ក់នៅ​មនុស្ស​ម្នាក់ ពិសេស​ចំពោះ​អ្នកមាន​ទម្លាប់​កោរ​ត្រងោល ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ទើបនឹង​ព្រមាន​ហានិភ័យ​ឆ្លង​វីរុស​រលាក​ថ្លើម B និង​ហ៊ី​វ តាមរយៈ​ឧបករណ៍​កាត់សក់ ។​

​របាយការណ៍​វិទ្យាសាស្ត្រ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ឲ្យ​ដឹងថា ភាគច្រើន​នៃ​ឧបករណ៍​កាត់សក់ ដូចជា​កាំបិត​កោរ​, ឡា​ម សុទ្ធតែ​មានលទ្ធភាព​ប្រឡាក់​ឈាម និង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ពិសេស​ចំពោះ​អ្នកមាន​ទម្លាប់​កោរ​ត្រងោល – ម៉ូត​ដ៏​ពេញនិយម​ពុំ​ត្រឹមតែ​នៅ​ទ្វីបអាហ្វ្រិក តែ​នៅ​តំបន់​ផ្សេងៗ​ជាច្រើន​លើ​ពិភពលោក ដូចជា​អាមេរិក​ខាងជើង និង​អឺរ៉ុប ។​

​បណ្ឌិត Zandile Spengane សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យ Cape Twon, ប្រធាន​ក្រុម​ស្រាវជ្រាវ ឲ្យ​ដឹងថា ក្រុម​ស្រាវជ្រាវ​បាន​ទៅកាន់​ហាង​កាត់សក់ ៥០ កន្លែង នៅ​អាហ្វ្រិក​ខាងត្បូង សំណូមពរ​ប្តូរ​ឧបករណ៍​កាត់សក់​ចាស់​យក​ឧបករណ៍​ថ្មី ។ ឧបករណ៍​ចាស់​នេះ​បន្ទាប់មក ត្រូវបាន​នាំយកទៅ​បន្ទប់ពិសោធន៍​ដើម្បី​វិភាគ ។ លទ្ធផល​បង្ហាញថា ៤២% នៃ​ឧបករណ៍​មាន​ជាប់​ឈាម​, ក្នុងនោះ ៨% ជាប់​ឈាម​វិជ្ជមាន​ជាមួយ​វីរុស​រលាក​ថ្លើម B ។​

​តាម​បណ្ឌិត Spenane, ទោះបី​ពុំទាន់​រកឃើញ​វីរុស​ហ៊ី​វ​លើ​ឧបករណ៍​នាំទៅ​បន្ទប់ពិសោធន៍​, ប៉ុន្តែ​លើ​ទ្រឹស្តីបទ​, គឺ​អាចមាន​ហានិភ័យ​ឆ្លង​ហ៊ី​វ​តាមផ្លូវ​នេះ ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​ថា ផ្លូវ​ចម្លង​រលាក​ថ្លើម B គឺ​ស្រដៀង​ហ៊ី​វ រួមមាន​ផ្លូវ​ឈាម​, រួមភេទ និង​ចម្លង​ពី​ម្តាយ​ទៅ​កូន ។ ក្នុងនោះ​សំខាន់​គឺ​ផ្លូវ​ឈាម​, រួមភេទ និង​ចម្លង​ពី​ម្តាយ​ទៅ​កូន ។ ក្នុងនោះ​សំខាន់​គឺ​ផ្លូវ​ឈាម​, ឆ្លង​ពេល​បញ្ចូល​ឈាមមាន​វីរុស ឬ​ចាក់​គ្រឿងញៀន​… ។ ក្រៅពីនេះ​អាច​និយាយ​ដល់​ករណី​មួយចំនួន​ងាយ​ឆ្លង​វីរុស​រលាក​ថ្លើម B ដូចជា​ប្រើ​រួមគ្នា​ឧបករណ៍​មានលទ្ធភាព​ប្រឡាក់​ឈាម​ពី​អ្នកជំងឺ ដូចជា​កាំបិត​កោរពុកមាត់​, ច្រាស​ដុស​ឆ្មេ​ញ ។ វីរុស​រលាក​ថ្លើម B ក៏​ឆ្លងតាម​ស្នាម​ដាច់​រលាត់​, ឧបករណ៍​សាក់ និង​ចោះ​រន្ធ​ត្រចៀក​ដែល​មិនបាន​សម្លាប់​មេរោគ ៕ សូ​យ​ន​

spot_img
×