Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​ការប្រើប្រាស់​ម៉ាស៊ីនថតរូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពិសេស​ផ្លូវ​ហោះហើរ​របស់​យន្តហោះ

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ហាមឃាត់​ការប្រើប្រាស់ ម៉ាស៊ីនថតរូប និង​វីដេអូ បំពាក់​លើ​យន្តហោះ​បញ្ជា (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពិសេស​ផ្លូវ​ហោះហើរ របស់​យន្តហោះ ដោយ​គ្មាន​ច្បាប់ អនុញ្ញាត​ជាដាច់ខាត​។​

​សេចក្តីជូនដំណឹង បានឲ្យដឹងថា សាលា​រាជធានី​ធ្លាប់ បាន​ហាមឃាត់​ហើយ ប៉ុន្តែ​ក៏​នៅ​មាន​បុគ្គល​មួយចំនួន តូច​នៅតែ​បង្ហោះ​ម៉ាស៊ីនថតរូប និង​វិដេអូ​បំពាក់​លើ យន្តហោះ​បញ្ជា​ដដែល ដោយ​បាន​បង្ហោះ​ជា​ល្បែង​កម្សាន្ត ពុំ​មាន​ការអនុញ្ញាត​ត្រឹមត្រូវ ពុំ​ដឹង​ពី​ផលប៉ះពាល់​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព ជាពិសេស​បង្ហោះ នៅ​តំបន់​ហាមឃាត់​ជុំវិញ បរិវេណ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ៕ ដោយ ​៖ ​កូឡាប​

spot_img
×