Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​តជាង​២០០​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន ​​ក្នុង​ទឹកដី​ខេត្ត​តាកែវ​

spot_img

​តាកែវ​ ៖ បន្ទាប់ពី​មាន​កិច្ចសហប្រតិបត្តិការ​ណ៍​ពីក្រុម​កងសន្តិសុខរ​បស់​ចិន ជាមួយ​និង​កងកំលាំង​នាយកដ្ឋាន​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩និង៣០​កងកំលាំង​នគរបាល​ខេត្ត បាន​បើក​យុទ្ធនាការ​ទ្រុងទ្រាយ​ធំ​មួយ លើ​ការ​លោម​ព័ទ្ធ​គោលដៅ​ចំនួន ០៤ ឋិត​នៅក្នុង​ស្រុក​ពីរ​ផ្សេង​គ្នា នៃ​ទឹកដី​ខេត្តតាកែវ គឺ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ដោយ​ក្នុង​ប្រតិ​បត្តិការ​​នោះ គឺ​កងកំលាំង​នគរបាល​បាន​ប្រើប្រាស់​កំលាំង​ជា​ច្រើន​នាក់ និង​មាន​ការចូលរួម​សម្របសម្រួល​នីតិវិធី​ដោយ​លោក ទេព មុនិ​ន ព្រះ​រាជ្ញា​រងអម​សាលាតំបូង​ខេត្ត ធ្វើការ​លោម​ព័ទ្ធ​ចាប់​ជនជាតិ​ចិន ដែល​លួច​ចូល​មក​ធ្វើ​សកម្មភាព ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណេត បាន​ចំនួន​ជាង ២០០​នាក់ ។​

​លោក​ឧត្តមសេនីទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានអោយដឹងថា សកម្មភាព​លោម​ព័ទ្ធ​ចាប់​ជនជាតិ​ចិន​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេត​ក្នុងពេលនេះ គឺជា​សកម្មភាព​ធំ​មួយ ដោយ​មាន​ការរួម​គ្នា​បើក​ប្រតិបត្តិការ​បង្ក្រាប​លើ​គោលដៅ​ចំនួន ៤ ក្នុងពេល​តែមួយ ក្នុង​នោះ​សមត្ថកិច្ច យើង​បាន​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​សរុប​ទាំង ០៤​ទីតាំង នៅក្នុង​ស្រុក​ត្រាំកក់ ២​ទីរ​តាំង និង​ស្រុក​​បាទី ២​ទីរ​តាំង មាន​ចំនួន ២៣៥​នាក់ ក្នុងនោះ​មាន​ស្រី ចំនួន ៣៦​នាក់ ។ ទីតាំង​ទាំង ០៤​នោះ​រួមមាន ទី​តាំងទី​១ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៦៣​នាក់ ស្រី​០៧​នាក់​។ ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន ១២​នាក់​(​ប្រុស​)​។ ទី​តាំងទី​៣ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន ៧០​នាក់ ស្រី​២៤​នាក់ និង​ទី​តាំងទី​៤ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៩០​នាក់ ស្រី​០៥​នាក់​។​ព្រមទាំង​ដកហូត​នូវ​សម្ភារ​:​សម្រាប់​ធ្វើ​សកម្មភាព​មួយចំនួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​ជនជាតិ​ចិន​ទាំង ២៣៥​នាក់​នោះ​ត្រូវបាន​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ទាំងអស់ ។

​បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា ការ​ជំរិត​ទារប្រាក់​តាម​អ៉ីន​ធើ​នេត​របស់​ជន​សង្គម​ងងឹត​ជនជាតិ​ចិន​ទាំង​នេះ​គឺ ធ្វើ​តាម​ប្រព័ន្ធ វី​អូ​អាយ​ភី (VOIP) ទៅ​ក្រៅ​ប្រទេស​គឺ​ទៅ​ប្រទេស​ចិន​៕ ដោយ ៖ តាកែវ​

 

spot_img
×