Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទៃក្នុង​រដ្ឋការ Trump កើត​ទំនាស់​ចំពោះ​រឿង រើ​ស្ថានទូត​អាមេរិក ទៅកាន់ Jerusalem

spot_img

ប្រមុខ​ការទូត​អាមេរិក Tillerson និង​រដ្ឋមន្ត្រី​ការពារជាតិ Jim Mattis បាន​ប្រឆាំង​នឹង​ការរុះរើ​ស្ថានទូត​អាមេរិក​ពី Tel Aviv ទៅកាន់ Jerusalem នេះ​បើ​តាម Reuter ថ្ងៃទី ៦/១២ ដែល​ដកស្រង់​ប្រភព​លាក់​ឈ្មោះ​មួយ​។​

​រដ្ឋមន្ត្រី​ការពារជាតិ Mattis (​ឆ្វេង​) និង​ប្រមុខ​ការទូត Tillerson (​ស្តាំ​)

​សារព័ត៌មាន AP ក៏​បាន​ចុះផ្សាយ​ព័ត៌មាន​ឲ្យដឹងថា លោក​ទាំង​២​រូប​នេះ​សុទ្ធសឹង​មាន​កង្វល់​ពី​គ្រោះថ្នាក់​ចំពោះ​ការទូត​និង​កងទ័ព​អាមេរិក​នៅ​បណ្តា​ប្រទេស​អ៊ីស្លាម ត្រូវ​ប្រឈមមុខ​។​

​បើតាម The Hill បន្ទាប់​ពី​ប្រធានាធិបតី Trump នៅ​ថ្ងៃ​ទី ៦/១២ ទទួលស្គាល់ថា Jerusalem ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល ព្រមទាំង​ប្រកាស​ថា នឹង​រើ​ស្ថានទូត​អាមេរិក​ពី Tel Aviv ទៅកាន់ Jerusalem ប្រមុខ​ការទូត Tillerson បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ​ថា សុវត្ថិភាព​របស់​ពល​រដ្ឋ​អាមេរិក ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ក្រសួងការបរទេស​។ ស្ថាប័ន​នេះ​នឹង​អនុវត្ត​ផែនការ បង្កើន​សន្តិសុខ​ការពារ​សុវត្ថិភាព​របស់​ពេល​ដ្ឋ​អាមេរិក នៅតាម​តំបន់​រង​ឥទ្ធិពល​។​

​លោក Tillerson ឲ្យដឹង​បន្ថែម​ថា ក្រសួងការបរទេស​អា​មេរិក បាន​ប្រឹក្សា​យោបល់​ជាមួយ​មិត្តភក្តិ​ជាច្រើន រួមទាំង​ដៃគូ និង​សម្ព័ន្ធមិត្ត​មុន​ពេល​ប្រធានាធិបតី​ធ្វើការ​សម្រេចចិត្ត​។​

​ចំណែក​លោក Mettis វិញ​បាន​គេច​ពី​សំណួរ​របស់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ទី ៥/១២ គ្រា​លោក​វិលត្រឡប់​ពី​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​។ លោក​គ្រាន់តែ​និយាយថា បាន​ជួប​ប្រធានាធិបតី ដើម្បី​ពិភាក្សា​បញ្ហា​នេះ ពី​”​ចុង​សប្តាហ៍​មុន​” ហើយ​ថា “​បាន​ជជែក​ពិភាក្សា​យ៉ាង​ទូលាយ​”​។​

​ខណៈពេល​ដែល​អ៊ី​ស្រា​អ៊ែល បាន​ស្ងើចសរសើ​រថា វា​ជា “​គំនូស​ប្រវត្តិសាស្ត្រ​” តែ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ភាគ​ខាងលិច​ជា​អាទិ៍ បារាំង អង់គ្លេស បាន​ធ្វើ​ការស្តីបន្ទោស​ចំពោះ​ទង្វើ​នេះ​។ ចំណែក​អាល្លឺម៉ង់​វិញ ប្រកាស​ចំៗ​ថា គេ​ពុំ​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​។​

​ប៉ាឡេ​ស្ទីន បាន​ហៅ​សកម្មភាព​របស់​អាមេរិក​ថា “​ពុំ​អាច​ទទួលយកបាន​” ហើយ​សង្កត់​ធ្ងន់​បន្ថែម​ថា អាមេរិក​បាន​បោះបង់ចោល បន្ទុក​ទទួលខុសត្រូវ​ជា​អាជ្ញាកណ្តាល “​សម្រុះសម្រួល​” សម្រាប់​សន្តិភាព​នៅ​តំបន់​នេះហើយ​។​

​រីឯ​អង្គការសហប្រជាជាតិ និង​ប្រជុំ​បន្ទាន់​ពី​បញ្ហា​នេះ នៅ​ថ្ងៃ​ទី ៨/១២/២០១៧ (​ម៉ោង​តំបន់​) ដើម្បី​ពិភាក្សា​ពី​ទង្វើ​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ៕ សូ​យ​ន​

spot_img
×