Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តី​អ្នកនាង​ខ្ញុង មិន​ដល់​២​នាទី​ផង ធ្វើឲ្យ​ផ្អើល​ពេញ​បណ្តាញ​សង្គម

spot_img

​ភ្នំពេញ ៖ គ្រាន់​តែ​រឿង​ប្រជាពលរដ្ឋ​ម្នាក់ បាន​បញ្ចេញ​នូវ​សិទ្ធិ​ផ្ទាល់ខ្លួន ក្នុងការ​និយាយ​នូវ​អ្វី​ដែល​ខ្លួន​បាន​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក ពី​​ការពិត​សង្គម រិះគន់​ស្ថាបនា​សង្គម បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​ដល់ មហាជន​ទូទៅ និង​ដល់​មេសារ​ព័ត៌មាន មេ​គណ​បក្ស​​នយោបាយ និង​វិភាគ​សង្គម​មួយចំនួន​ផង​ដែរ​។​

​ដែល​ក្នុងនោះ មាន​លើ​បណ្តាញ​សង្គម បាន​បញ្ចេញ​នូវ​ទស្សន​ថា ខ្ញុំ​គាំទ្រ​ឲ្យ​ពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​កែលម្អ​ចំពោះ​សង្គម​របស់​ខ្លួន ការ​ដែល​ពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​បែបនេះ គឺ​សម្ដែង​ថា​ប្រទេស​យី​ង​ស្ថិតក្នុង ដំណើរការ​ល្អ​នៃ​ប្រជាធិបតេយ្យ គាត់​ក៏​មាន​សិទ្ធិ​ស្នើ​ទៅ​រដ្ឋ​នូវ​អ្វី ដែល​គាត់​មិន​ពេញចិត្ត​សិទ្ធិ​នោះ ធានា​ដោយ​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ ។​

សុំ​ទទួលយក​កែលម្អ​ប្រសិន​ការតិទៀន​នោះ ជា​ការពិត ចៀសវាង​ការវាយប្រហារ​តបត​លើ​ម្ចាស់ឆ្នោត ។ គាត់​និយាយ​​រឿង​សេវា​​ឯក​ជន​ទេ ដូច​ពុំ​ទាក់ទង​ដល់​រដ្ឋាភិបាល ឬ​សេវា​សាធារណៈ​ឡើយ សូម​ស្វែងយល់​ចំណុច​នេះ​។​ ​គាត់​បញ្ចេញ​មតិ​លើ​សេវា​ឯកជន វា​គ្មាន​ពាក់ព័ន្ធ​ទៅ​និង​សេវា​សាធារណៈ​ ​វា​កាន់តែ​គ្មាន​ពាក់ព័ន្ធ​ដល់​រដ្ឋាភិបាល​ឯណា​នោះទេ ។ ហើយ​ការ​ដែល​ពលរដ្ឋ ហ៊ាន​បញ្ចេញមតិ ជា​ការបង្ហាញ​ថា​កម្ពុជា​មានដំណើរ​ល្អ នៃ​លទ្ធិប្រជាធិបតេយ្យ​ ខ្ញុំ​គាំទ្រ​ឲ្យមាន​ការបញ្ចេញមតិ ។​

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ បានប្រកាស គាំទ្រ ការ តារា​កំប្លែង អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ដែល ហ៊ាន​បញ្ចេញមតិ កែលំអរ ចំពោះ​សង្គម ពី​បញ្ហា​កំពង់សោម សំបូរ​ទៅដោយ​ចិន ផ្ទះសំណាក់​ថ្លៃ​កប់ អ្នកលក់ដូរ​សុទ្ធតែ​ចិន ចិន​វា​ទិញ​តែ​គ្នា​វា ដោយ​លោក​លើកឡើង​ថា និយាយ រិះគន់ របស់គាត់ គឺជា សិទ្ធិ​នោះ​ធានា​ដោយ​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ ។ លោក វីល្លាម បាន ស​សេរ បង្ហោះ នៅលើ​បណ្តាញ សង្គម ដោយ​បាន​គាំទ្រ ចំពោះ​ការ​លើក​ឡើង​របស់ ដោយ​លោក ស​សេ​រថា “​តារា​កំប្លែង​គ្រាន់តែ​ជា​អាជីប តែ​ឋិត​ក្នុង​ច្បាប់​គាត់​ជា​ពលរដ្ឋ​ម្នាក់ ជា​ម្ចាស់​ឆ្នោត​ម្នាក់​ដែល​មាន​សិទ្ធ​និយាយ​ការពិត​ពី​សង្គម រិះគន់​ស្ថាបនា​សង្គម ដែល​សិទ្ធិ​នោះ​ធានា​ដោយ​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ​។ ខ្ញុំ​គាំទ្រ​ឲ្យ​ពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ កែលម្អ ចំពោះ​សង្គម​របស់​ខ្លួន ការ​ដែល​ពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​បែបនេះ គឺ​សម្ដែង​ថា​ប្រទេស​យី​ង​ស្ថិតក្នុង ដំណើរ​រការ​ល្អ​នៃ​ប្រជាធិបតេយ្យ គាត់​ក៏​មាន​សិទ្ធិ​ស្នើ ទៅ​រដ្ឋ​នូវ​អ្វី​ដែល​គាត់​មិន​ពេញចិត្ត​សិទ្ធិ​នោះ ធានា​ដោយ​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ ។ សុំ​ទទួលយក​កែលំអរ​ប្រសិន​ការតិទៀន​នោះ​ជា​ការពិត ចៀសវាង​ការវាយប្រហារ​តបត​លើ​ម្ចាស់ឆ្នោត ។ គាត់​និយាយ រឿង​សេវា​ឯកជន​ទេ ដូច​ពុំ​ទាក់ទង​ដល់​រដ្ឋាភិបាល​ឬ​សេវា​សាធារណៈ​ឡើយ​សូម​ស្វែង​យល់​ចំណុច​នេះ​”​។​

​ដោយឡែក អ្នកលេង​ហ្វេ​ក​បុក ឈ្មោះ Hun kosal ក៏​បាន​លើក​ថា​ថា សូម​បងប្អូន​មាន​ស្មារតី​ជាតិនិយម​គ្រប់គ្នា ចូលរួម​គាំទ្រ និង​ផ្តល់​ជា​បង្អែក​ផ្នែក​ស្មារតី លោកស្រី ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ព្រោះ​សកម្មជន​នយោបាយ​ដែល​គាំទ្រ​វត្តមាន​ចិន នៅ​ខេត្ត​ព្រះសីហនុ កំពុង​វាយប្រហារ​នាង​, ប្រាកដ​ណាស់​សកម្មជន​ទាំងនោះ អាច​នឹង​ប្រើ​ភាសា​អសុរោះ​ចំពោះ​លោក​ស្រី​ខ្ញុង​មិន​ខាន​។ ចំពោះ​វាយប្រហារ​នេះ អាច​មាន​គោលបំណង​បំបាក់ស្មារតី​នាង និង​គម្រាម​ដល់​អ្នក​ផ្សេង​ទៀត ដែល​និយាយ​ពី​ចិន នៅ​កំពង់សោម​។​
​យើង​ទាំងអស់គ្នា​ដឹង​ច្បាស់​ហើយ វត្តមាន​ចិន នៅ​កំពង់សោម មិនមែន​ជា​រឿង​របស់​ខ្ញុង​តែ​ម្នាក់​ទេ ប៉ុន្តែ​ជា​រឿង​របស់​យើងទាំងអស់គ្នា ជា​រឿង​របស់​ពូជសាសន៍​ខ្មែរ​។ អ្នកដឹកនាំ​គេ​អាច​មិន​ខ្វល់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស មិន​អាច​មិន​ខ្វល់​បានទេ​។​

​យើង​នៅ​ស្ងៀម មិន​ផ្តល់​កម្លាំងចិត្ត​ដល់​នាង​ទេ ប្រាកដ​ជា​នាង​បាក់​ទឹកចិត្ត និង​ភ័យខ្លាច​មិន​ខាន ព្រោះ​អ្នក​វាយប្រហារ​នាង សុទ្ធតែ​ជា​សកម្មជន​មុត​ស្រួច​។ បំណង​មួយទៀត គឺ​ធ្វើឱ្យ​នាង​ភ័យខ្លាច​ខ្លាំង បង្ខំ​ឱ្យ​នាង​ចេញ​វិដេអូ​ក្លី​ប សូមទោស​។ មាន​អ្នកគាំទ្រ​នាង​ច្រើន ប្រាកដ​ជា​កម្លាំងចិត្ត​ដល់​នាង ព្រោះ​ពួក​យើង​គ្មាន​អាវុធ​ទេ ពួក​យើង​មាន​តែ​ការ​ឱបក្រសោប និង​គាំទ្រ​គ្នា​ដោយ​បេះដូង និង​ដូង​ចិត្ត​ប៉ុណ្ណោះ​។​

​លោក សយ សុភាព ជា​ប្រធាន​ស្ថាប័ន​សារព័ត៌មាន​មួយ និង​ជា​អ្នកវិភាគ​សង្គម​នៅ​ស្ថានីយ៍​ទូរទស្សន៍​មួយ បាន​សម្តែង​ការ​សោក​ស្ដាយ​ដែល​តារា​កំប្លែង ខ្ញុង វាយប្រហារ​រិះគន់ ដោយ​ខ្វះ​ការពិចារណា ចំពោះ​ការអភិវឌ្ឍន៍​ក្នុង​ខេត្ត​ព្រះសីហនុ​​ឆ្លើយ​តប​ករណីនេះ លោក សយ សុភាព នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ថ្លែងថា “​ពិតជា​មាន​ការសោកស្ដាយ ដែល​មិន​គួរ​មាន​អ្នកសិល្បៈ កំប្លែង​យើង​កាល​ពី​ម្សិលមិញ បង្ហោះ​តាម​ហ្វេ​សប៊ុក វាយប្រហារ​ទៅលើ​ខេត្ត​ព្រះសីហនុ​។ ខ្ញុំ​ធ្លាប់​រិះគន់ ក៏​ប៉ុន្ដែ​ក្នុង​ចំណុច​ណា​ដែល​វា​អវិជ្ជមាន​ក៏​ប៉ុន្ដែ​ចំណុច​មួយ​ដែល​ថា​យើង​រិះគន់​ធ្លាក់​ចូល​ទៅ​អន្ទាក់ ដែល​គេ​កំពុងតែ​ប្រឆាំង​យើង វា​ជា​ការ​គួរឲ្យ​សោកស្ដាយ​”​។

លោក សយ សុភាព ក៏​បាន​សំណូមពរ​ឲ្យ តារា​កំប្លែង នាង ខ្ញុង ឲ្យមាន​ការកែវតម្រូវ​ឡើងវិញ ព្រោះសម្ដី​តារា​កំប្លែង​មានតម្លៃ​ណាស់ ព្រោះ​ពលរដ្ឋ​ខ្មែរ ពួក​គាត់​ចូល​ចិត្ត​ស្ដាប់​និង​ទស្សនា​។​

​សូមបញ្ជាក់​ថា វា​អាច​ចាត់ទុក​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​ចំនួន​ភ្ញៀវទេសចរ ទៅ​លេង​កម្សាន្ត​នាឱកាស​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ ដែល​តួលេខ​ភ្ញៀវ​ទៅ​កម្សាន្ត​បាន​ធ្លាក់ចុះ​រហូតដល់​២៥,៨៨ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។ យោង​តាម​ស្ថិតិ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង សំពះ​ព្រះ​ខែ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក វ៉េង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ទេសចរ​ខេត្ដ​ព្រះសីហនុ បាន​ប្រាប់ឲ្យដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ​សរុប​ប្រមាណ ៦៣.០០០​ម៉ឺន​នាក់ ថយចុះ​២៥,៨៨​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​៥០.២៣០​នាក់ ថយចុះ​៣២,០៧​ភាគរយ ។​

​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១២.៧៧០​នាក់ កើនឡើង​ប្រមាណ​១៥,៥៦​ភាគរយ​។ ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះមាន​ចំនួន​សរុប​៦,៤៨៩​នាក់ ក្នុងនោះ​ស្រី​២.៨៥៥​នាក់ កើនឡើង​៨,៣៦​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន​៣.០០១​នាក់ ក្នុងនោះ​ស្រី​១.២៣៥​នាក់ ថយចុះ​៨៧,៨៩% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣.៤៨៨​នាក់ ក្នុងនោះ​ស្រី ១.៧០០​នាក់​កើនឡើង​២៧,៧០%​។​

​ភ្ញៀវទេសចរ​ចូល​តាម អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ មាន​ចំនួន​សរុប​៥.៤០០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន​៥០​នាក់ និង​បរទេស​៥.៣៥០​នាក់​។​

​ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់នៅ​សណ្ឋាគារ​មួយ​ចំនួន មាន​ការកើនឡើង​ចន្លោះ​ពី​២០​ភាគរយ​ទៅ​៣៥​ភាគរយ និង​ផ្ទះសំណាក់​មួយ​ចំនួន​មាន​ការកើនឡើង​ចន្លោះ​ពី​៣០​ភាគរយ​ទៅ​៥០​ភាគរយ ។ ចំណែក​ម្ហូបអាហា​រគ្រឿង​សមុទ្រ មានការ​ឡើងថ្លៃ​ប្រមាណ ២០​ភាគរយ​។​

​បន្ទាប់​ពី​វីដ​អូ​ក្រោយពី​តារា​កំប្លែង អ្នកនាង ខ្ញុង ចេញ​វីដេអូ​មួយ ដែល​និយាយ​ទាក់ទង​ទៅនឹង​ក្រុងព្រះសីហនុ រឿង ផ្ទះសំណាក់ និង សណ្ឋាគា ជាដើម ដែល​មាន​តម្លៃ​ជាង ១០០​ដុល្លារ រួច​មក​ក៏​ស្រាប់តែ​មាន​គណនី​ហ្វេ​សប៊ុក​ឈ្មោះ ល្ប​ង ផាត បាន​មិន​ពេញចិត្ត​ចំពោះ​រិះគន់​របស់​អ្នកនាង​ខ្ញុង​។ ប៉ុន្តែ​ពេល​ស្រាប់តែ​មាន​គណនី​ហ្វេ​ស​ប៊ុកមួយ ឈ្មោះថា Hun Kosal បាន​សរសេរ និយាយ​ពី​អ្នកនាង​ខ្ញុង យ៉ាង​ដូច្នេះ​ទៅ​វិញ​ថា “​សូម​បងប្អូន​មាន​ស្មារតី​ជាតិនិយម​គ្រប់គ្នា ចូលរួម​គាំទ្រ និង​ផ្តល់​ជា​បង្អែក​ផ្នែក​ស្មារតី លោកស្រី ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ព្រោះ​សកម្មជន​នយោបាយ​ដែល​គាំទ្រ​វត្តមាន​ចិន នៅ​ខេត្ត​ព្រះសីហនុ កំពុង​វាយប្រហារ​នាង​, ប្រាកដ​ណាស់​សកម្មជន​ទាំងនោះ អាច​នឹង​ប្រើ​ភាសា​អសុរោះ ចំពោះ​លោក​ស្រី​ខ្ញុង​មិន​ខាន​។ ចំពោះ​វាយប្រហារ​នេះ អាច​មាន​គោលបំណង​បំបាក់ស្មារតី​នាង និង​គំរាម​ដល់​អ្នក​ផ្សេង​ទៀត ដែល​និយាយ​ពី​ចិន នៅ​កំពង់សោម​។ យើង​ទាំងអស់គ្នា​ដឹង​ច្បាស់​ហើយ វត្តមាន​ចិន នៅ​កំពង់សោម មិនមែន​ជា​រឿង​របស់​ខ្ញុង​តែ​ម្នាក់​ទេ ប៉ុន្តែ​ជា​រឿង​របស់​យើងទាំងអស់គ្នា ជា​រឿង​របស់​ពូជសាសន៍​ខ្មែរ​។ អ្នកដឹកនាំ​គេ​អាច​មិន​ខ្វល់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស មិន​អាច​មិន​ខ្វល់​បានទេ​។ យើង​នៅ​ស្ងៀម មិន​ផ្តល់​កម្លាំងចិត្ត​ដល់​នាង​ទេ ប្រាកដ​ជា​នាង​បាក់​ទឹកចិត្ត និង​ភ័យខ្លាច​មិន​ខាន ព្រោះ​អ្នក​វាយប្រហារ​នាង សុទ្ធតែ​ជា​សកម្មជន​មុត​ស្រួច​។ បំណង​មួយទៀត គឺ​ធ្វើឱ្យ​នាង​ភ័យខ្លាច​ខ្លាំង បង្ខំ​ឱ្យ​នាង​ចេញ​វិដេអូ​ឃ្លី​ប សូមទោស​។ មាន​អ្នកគាំទ្រ​នាង​ច្រើន ប្រាកដ​ជា​កម្លាំងចិត្ត​ដល់​នាង ព្រោះ​ពួក​យើង​គ្មាន​អាវុធ​ទេ ពួក​យើង​មាន​តែ​ការ​ឱបក្រសោប និង​គាំទ្រ​គ្នា​ដោយ​បេះដូង និង​ដូង​ចិត្ត​ប៉ុណ្ណោះ​”​។​

​ចំណែកឯ​ស្រី​ម្នាក់​ជា​ម្ចាស់​ផ្ទះសំណាក់​មួយ​នៅ​កំពង់សោម បាន​ចេញ​វីដេអូ​មួយ ប្រតិកម្ម​ហើយ​ប្រកាសថា ផ្ទះសំណាក់​របស់​ខ្លួន​មនា​តម្លៃ​ត្រឹមតែ​15​ដុល្លារ ទៅ 20​ដុល្លារ នោះទេ មិន​មាន​ការដំឡើងថ្លៃ គេ​ថា​នោះទេ ។​

​មាន​មតិ​ជាច្រើន​បានលើកឡើង​ខុសៗ​គ្នា ទៅលើ​បញ្ហា​ដែល​អ្នកនាង​ខ្ញុង កំពុង​តែ​លើក​ឡើង​ភាគច្រើន ត្រូវ​មហាជន​ស្ទើរ​ទូ​ទាំង​ប្រទេស បាន​គាំទ្រ​សម្រាប់​ការបញ្ចេញមតិ របស់​តារា​កំប្លែង​រូបនេះ តែ​មួយ​ចំនួន​ទៀត ក៏​សម្តែង​មិន​ពេញចិត្ត នឹង​ការ​បង្ហោះ​វីដេអូ ដែល​និយាយ​ពី​ភាពអវិជ្ជមាន​បែបនេះ​។​

​ចំណែក​បុរស​ម្នាក់​ជា​អ្នក​បក្រែភាសា​ចិន នៅ​កំពង់សោម និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា រឿង​តម្លៃ ម្ហូបអាហារ ផ្ទះ​សំណាក់ សណ្ឋាគារ គឺ​ពិតជា​ឡើងថ្លៃ​ពិតមែន ហើយក៏​មាន​កន្លែង​ដែល​មាន​សមរម្យ​ដែរ ប៉ុន្តែ​ពិបាក​រក​បន្តិច ហើយ​ចំណែក​ឯក​កន្លែង​ល្អៗ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ធ្លាប់​មក​លេង​កម្សាន្ត​នា​ពេល​កន្លងមក​នោះ មិន​មាន​តម្លៃ​ធូរ​ថ្លៃ​នោះ ត្រូវបាន​ជនជាតិ​ទិញ​ជួល​គ្រប់គ្រង​អស់ហើយ ព្រោះ​ខ្មែរ​យើង បាន​ជួល​កន្លែង​ឲ្យ​ជនជាតិ​ចិន បាន​ថ្លៃ ហើយ​មាន​កុងត្រា​យូរ​ឆ្នាំ ជាពិសេស​នោះ គឺ​យក​លុយ​មុន​ពេញ​ចំនួន​ក្នុង​ត្រា​ថែមទៀត​។ ប្រជាពលរដ្ឋ មកពី​ខេត្ត​ផ្សេងៗ​ទៅលេង​កំពង់សោម តែងតែរ​អ៊ូ​ថា​ថ្លៃ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​ផ្ទាល់​នៅ​កំពង់សោម បាន​ជួល​ផ្ទះ និង​ដី ឲ្យ​ចិន ហើយ​កំពុង​សប្បាយ​កើប​កើប​លុយ​ចិន យក​ទៅ​ចាយ​ពេញៗ​ដៃ​។​

​លោក​ផែង វណ្ណៈ បាន​បញ្ចេញ​នូវ​ទស្សន​ថា ក្រោយពេល​ស្តាប់​វីដេអូ​របស់​ប្អូនស្រី​ខ្ញុង គឺ​ខ្ញុំ​ពិនិត្យឃើញថា ប្អូនស្រី បាន​និយាយ​នូវ​អ្វី​ដែល ឃើញនឹងភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ពី​ទិដ្ឋភាព​ជាក់ស្តែង​ការពិត ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ហ៊ាន​និយាយ​នូវ​ការពិត ។ លោក​ក៏​បាន​សួរថា​តើ​រស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ម្នាក់​បាន​ឃើញ​យ៉ាងម៉េច និយាយ​អីចឹង​បាន​ទេ​ឬ​? បញ្ចេញមតិ​ផ្ទាល់ខ្លួន គឺ​ខុស​មែន​ទេ ? ។ កំពង់សោម គេ​លែង​ទៅលេង​យូរហើយ ព្រោះ​គេ​មានចំណេះដឹង មានការ​ស្តាប់ មាន​ការគិត មាន​ការ​ពិចារណា ថា​តើ​ទៅលេង​កំពង់សោម​មាន​សុវត្ថិភាព​ឬ​អត់​? ដោយសារ​មាន​កត្តា​ជាច្រើន​៕ ​ដោយ​ ៖ ​រចនា​

spot_img
×