Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរ​បាន​ចូល​លួច​ទូដែក ក្នុងផ្ទះ​វីឡា​នៅ​បុរី​ចំការមន ជាង ៣០​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ក្រុមចោរ​បាន​ចូល​លួច​ទូរ​ដែក​ក្នុងផ្ទះ​វីឡា​មួយ​នៅ​បុរី​ចំការមន​គិត​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​។ ហេតុការណ៍​ខាងលើ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះ​លេខ​D២៩ បុរី​ចំការមន ផ្លូវ​D​បេតុង ក្រុម​៦ ភូមិ​ទី​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភព​ពី​ម្ចាស់ផ្ទះ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១០​នាទី​ ខ្ញុំ​និង​ប្រពន្ធ​កូន​និង​ឪពុកម្តាយ​ខ្ញុំ​បាន​ចេញពីផ្ទះ​ទៅ​ដើរលេង​នៅ​ខេត្ត កោះកុង ទុក​ឲ្យ​អ្នក​បម្រើ​ឈ្មោះ ដា ធា​រី នៅ​មើល​ផ្ទះ​លុះ​ដល់​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខ្ញុំ​និង​ក្រុមគ្រួសារ បាន​ជិះ​យន្តហោះ​ទៅ​លេង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​១០​និង​៣០​នាទី ឈ្មោះ​យ៉ាំង ឡឺ ភេទ​ប្រុស ជា​អ្នកបកប្រែ​ឲ្យ​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា មាន​ចោរលួច​ទូរ​ដែក​ក្នុងផ្ទះ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៧​វិច្ឆិកា មិន​ចាប់​បាន​ជនសង្ស័យ​នៅ​ឡើយ​។​

​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ម្ចាស់​រងគ្រោះ​ឈ្មោះ ​LI TAO ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ខ្មែរ មុខរបរ អ្នកជំនួញ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ សម្ភារៈ​បាត់បង់ៈ​ចិញ្ចៀន​លោហធាតុ​ពណ៌​ស មួយ​វង់ តម្លៃ​ប្រហែល ១៥០០០​ដុល្លារ​, កងដៃ​លោហធាតុ​ពណ៌​សដាំ​ត្បូង​ពេជ្រ​តម្លៃ ១០០០០​ម៉ឺន​ដុល្លារ​, ក្រវិល​ដាំ​ត្បូង​ពេជ្រ​១​គូរ​តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​និង​ខ្សែក​លោហធាតុ​ពណ៌​ស​មួយចំនួន​ទៀត​ប្រហែល ១០០០០​ម៉ឺន​ដុល្លារ​, បណ្ណ​បញ្ញើ​ប្រាក់​ធនាគារ​ប្រៃណីយ៍​១​សន្លឹក​លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ​, កាក់​មាស​ប្រាក់​ប្រហែល​៥០​កាក់ តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​, កាបូបស្ពាយ​ម៉ាក​LV ពណ៌​ខ្មៅ មួយ​តម្លៃ​២០០០​ដុល្លារ​, ប្លង់​ផ្ទះ​លេខ​C៦ ចំនួន​២, វិមាន​កូលាប​១, ប្លង់​ដី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​១​សន្លឹក​, ប្លង់​ផ្ទះ​លេខ​៩២៣-SA(C២) នៅ​សង្កាត់ អូរ​ឡាំ​ពិ​ច​, ប្លង់​ខុន​ដូរ​រី​វើវ៉ា​កោះ​ពេជ្រ​១, ពាក្យ​ស្នើ​កាន់កាប់​ដីធ្លី​នៅ​ខេត្ត​សៀម​រាម​១​សន្លឹក​,​នាឡិការ​ដៃ​ចំនួន​៤​គ្រឿង សរុប​តម្លៃ​១៦​ម៉ឺន​ដុល្លារ​, ចិញ្ចៀនពេជ្រ​១​គ្រាប់​តម្លៃ​៤​ម៉ឺន​ដុល្លារ​។ សម្ភារៈ​ដកហូត​ស្លាកស្នាម​ក្រយ៉ៅ​ម្រាមដៃ​១​កន្លែង​។​

​ប្រភព​ពី​ឈ្មោះ ដា ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​អ្នកបម្រើ ទីលំនៅ​ផ្ទះ​លេខ​៩២៤ ផ្លូវលំ ភូមិ​តារា​បដូ​នស ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​បាន​អោយដឹងថា​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​២០​នាទី ម្ចាស់ផ្ទះ​និង​ក្រុមគ្រួសារ បាន​ចេញ​ទៅ​ដើរលេង​បាត់​ចំណែក​នាង​ខ្ញុំ​ក៏​នៅ​បោសសំអាត​ផ្ទះ រួច​រហូត​ដល់​ម៉ោង​១២​និង​២០​នាទី នាង​ខ្ញុំ​ចាក់សោ​ទ្វារ​ផ្ទះ នឹង​ទ្វាររបង គ្រាន់តែ​ខ្ទាស់​ពុំ​មាន​ចាក់​សោ​ទេ ចេញទៅ​ផ្ទះ​របស់​ខ្ញុំ​នៅ​កៀនស្វាយ ខេត្តកណ្តាល​លុះដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​៨​និង​៣០​នាទី នាង​ខ្ញុំ​ក៏​ត្រឡប់មកវិញ បើកទ្វា​របង​ចូល ស្រាប់តែ​ឃើញ​ទ្វា​ផ្ទះ​គ្រាន់តែ​បិទ​ផ្អឹប​និង​កូនសោ​ឡាន និង​សោ​ផ្ទះ​នៅ​លើ​កៅអី​ខាងក្រៅ នាង​ខ្ញុំ​ក៏​ឡើង​ទៅលើផ្ទះ​ឃើញ​ទូដែក​ក្នុង​បន្ទប់​ម្ចាស់ផ្ទះ​បាត់ នាង​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​អ្នកបកប្រែ​ម្ចាស់ផ្ទះ ឲ្យ​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ថា មាន​ចោរ​ចូល​លួច​ទូ​ដែក​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×