Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កៅ​អ៊ី​អនុប្រធាន​ទី​១ រដ្ឋសភា បាន​ទៅ​លើ​លោក​យូ ហុកគ្រី តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​

spot_img

ភ្នំពេញ ៖ លោក​យូ ហុកគ្រី តំណាងរាស្ត្រ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​សមាជិក​សភា​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​កន្លែង​លោក​កឹម សុខា ដោយ​​សម្លេងឆ្នោត​គាំទ្រ​ចំនួន​១១២​សំឡេង មិន​ព្រម​២​សំឡេង និង​អនុប្បវាទ​២​សំឡេង​។​

​សម័យប្រជុំ​រដ្ឋសភា ដែល​ធ្វើឡើង​កាល ពី​ព្រឹក​ថ្ងៃទី​៨​ខែ​ធ្នូ​នេះ ក្រោម​អធិបតី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​អង្គប្រជុំ​រដ្ឋសភា បាន​សម្រេច​លើ​បេក្ខជន​លោក​យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​តាមរយៈ​ការបោះឆ្នោត​ទុកចិត្ត​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​នេះ​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​ថ “​ខ្ញុំ​សប្បាយរីករាយ និង​សូម​ស្វាគមន៍ បងប្អូន​សមាជិក សមាជិកា រដ្ឋសភា​ជាតិ​ទាំងអស់ ដែល​បាន​អញ្ជើញ ចូលរួម​ក្នុង​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​ដែល​មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​២ គឺ​:
១) ការប្រកាស​សុពលភាព​អាណត្តិ របស់​សមាជិក​ថ្មី​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ចំនួន​១៦​រូប​។​
២) ការបោះឆ្នោត​ទុកចិត្ត​អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន​៣​រូប​។ សូម​ជូនពរ បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្ដីសុខ សុភមង្គល​គ្រប់ៗ​គ្នា​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×