Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បងស្រី​ម្ចាស់ផ្ទះ​សំណាក់​មួយ​នៅ​កំពង់សោម ចេញមុខ​បដិសេធ និង​ប្រកាស​តម្លៃ​ត្រឹមតែ 15$ ទៅ 20$ បន្ទាប់ពី​នាង​ខ្ញុង​ចេញ​វីដេអូ​និយាយ​… (​វីដេអូ​)

spot_img

​ករណី​អ្នកនាង​ខ្ញុង ដែល​បានចេញ​វីដេអូ​ឃ្លី​ប​ត្អូញត្អែរថា នៅ​កំពង់សោម​ឥឡូវនេះ ពិបាក​រក​ផ្ទះសំណាក់​គេង​ណាស់ ហើយ​បើ​និយាយ​ពី​សណ្ឋាគារ​វិញ​តម្លៃ​ក្នុង​១​យប់​រហូត​ជាង 100$ បាន​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅលើ​បណ្តាញ​សង្ក​ម​ហ្វេ​ស​ប៊ុ​ក ។ ទោះយ៉ាងណា ការបញ្ចេញមតិ​លើកឡើង​យ៉ាងនេះ​របស់​អ្នកនាង​ខ្ញុង ត្រូវបាន​មហាជន​យ៉ាងច្រើន​គាំទ្រ ខណៈ​មនុស្ស​មួយចំនួន​តូច​ទៀត បាន​សម្តែង​ការមិន​ពេញចិត្ត​តែម្តង ។​

​ស្របពេល​ដែលមាន​មនុស្ស​ប៉ុន្មាន​នាក់ បានចេញ​វីដេអូ​ប្រតិកម្ម​ខ្លាំងៗ ទៅកាន់​អ្នកនាង​ខ្ញុង ហើយ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងច្រើន​ទៀត​ដែល​គាំទ្រ​ខ្ញុង បាន​ផ្ទុះ​កំហឹង​វាយបក​ទៅកាន់​ពួកគេ​វិញ​យ៉ាង​សាហាវ​រហូតមកទល់​ពេលនេះ​នោះ ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ដែលជា​ម្ចាស់​ផ្ទះសំណាក់​ដែលមាន​ស្លាក​យីហោ​ឈ្មោះថា «​ផ្ទះសំណាក់​អ៊ឹង​វិសាល​» មាន​ទីតាំង​ស្ថិតនៅ​ជាប់​របង​ស្នងការ​ខេត្ត​ព្រះសីហនុ ក៏​បានចេញ​វីដេអូ​បដិសេធ​ចំពោះ​រឿង​កំពុង​ផ្ទុះ​កក្រើក​នេះ ។​

​បងស្រី​ម្ចាស់​ផ្ទះសំណាក់​អ៊ឹង​វិសាល បាន​បញ្ជាក់ថា ផ្ទះសំណាក់​របស់​នាង​មាន ២៨ បន្ទប់ ដោយ​ក្នុងនោះ​មាន​បន្ទប់​តម្លៃ​ពី ១៥ ទៅ ២០ ដុល្លារ ប៉ុណ្ណោះ ពុំមាន​ដល់​ថ្នាក់​ជាង 100$ ដូច​គេ​និយាយ​តៗ​គ្នា​បែបនេះ​ទេ ។ បងស្រី​រូបនេះ​នៅបាន​បន្តថា ការដែល​គេ​និយាយ​បែបនេះ គឺ​មកពី​គេ​មិន​ចង់​ឲ្យ​បងប្អូន​មកលេង​កំពង់សោម ខណៈ​បុណ្យចូលឆ្នាំ​សកល​ជិត​មកដល់ ហេតុនេះ សូម​បងប្អូន​អញ្ជើញ​មក ផ្ទះសំណាក់​អ៊ឹង​វិសាល រីករាយ​នឹង​ស្វាគមន៍ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×