Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី ក្រសួង​កិច្ចការនារី ចូលរួម​​ដោះស្រាយ​ករណី ប្រើប្រាស់​អំពើហិង្សា និង​ការរំលោភបំពាន​លើ​ស្ត្រី​នៅ ខេត្ត​ក្រចេះ​

spot_img

​ក្រចេះ ​៖ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​កោតសរសើរ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ដោះ ស្រាយ​និង​ទប់ស្កាត់ នូវ​រាល់​ករណី​រំលោភបំពាន និង​ប្រើ​អំពើហិង្សា​ពី​គ្រប់​រូបភាព​មក​លើ​ស្ត្រី ក្នុង​សហគមន៍​របស់​ខ្លួន និង​សូម​បន្ត​ការចូលរួម​ពង្រឹង​ដោះស្រាយ និង​ទប់ស្កាត់ ឈាន​ទៅ​លុបបំបាត់​នូវ​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ ( CEDAW ) ដែល​ជា​គោលនយោបាយ​ជាតិ ។​

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ដោះស្រាយ​ករណី​ប្រើប្រាស់​អំពើហិង្សា និង​ការ រំលោភបំពាន​គ្រប់​រូបភាព​លើ​ស្ត្រី​នៅ​ខេត្ត​ក្រចេះ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

តាម​ការបញ្ជាក់​ពី​មន្ទីរ​កិច្ចកា​នារី​ខេត្ត​ក្រចេះ បានឱ្យដឹងថា​៖ ការជួបប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​នាពេលនោះ​គឺ ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ព័ត៌មាន និង​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ជាតិ គោលនយោបាយ អនុសាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹ​ង​នារី​ភេទ ( CEDAW ) ដើម្បី​រៀបចំ​របាយការណ៍​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​របាយការណ៍​ជាតិ​តាម​ការកំណត់ ដើម្បី​បញ្ជូន​ទៅ​អង្គភាព​សហប្រជាជាតិ និង​ដើម្បី​ឈ្វេង​យល់​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ពាក់ព័ន្ធ និង​ការលើកកម្ពស់​ស្ថានភាព ជីវភាព ឋានៈ តួនាទី និង​សុខុមាលភាព​ស្ត្រី ។​

លោកស្រី អ៊ឹង កន្ថាផាវី ក៏​បាន​ជួបប្រជុំ​ជាមួយ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ដាច់ដោយឡែក​ពីគ្នា​ផងដែរ កាលពី​រសៀល​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ត្រួតពិនិត្យ​និង​ស្តាប់​របាយការណ៍​អំពី​ករណី​បទល្មើស និង​ការដោះ​ស្រាយ ការប្រើប្រាស់​អំពើហិង្សា​និង​ការរំលោភបំពាន​លើ​ស្រី្តនៅ​ខេត្ត​ក្រចេះ​ផងដែរ ។​

លោកស្រី​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​ស្ត្រី ក្នុង​ការចូលរួម​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។

លោកស្រី​បាន​បញ្ជាក់ថា ​៖ ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពល​ក​រ ពល​ការិនី ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ក៏​ត្រូវ​បាន​បន្ត​យកចិត្តទុកដាក់​ផងដែរ ។ ដោយឡែក​សម្រាប់​ស្ត្រី​កម្ពុជា​ដែល​បាន​ចូល​បម្រើការ ងារ ជា​មន្ត្រីរាជការ​ស៊ីវិល បាន​កើនឡើង​នៃ​ចំនួន​មន្ត្រីរាជការ​ដែល​ត្រូវបាន​ចូល​បម្រើ​ការងារ និង​ត្រូវបាន​តែងតាំង​ក្នុង​តំណែង ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​​

spot_img
×