Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនង​ត្រូវ​នារី​ៗបដិសេធ​ច្រើនដង​ពេក បុរស​ជប៉ុន​ម្នាក់​នេះ សម្រេចចិត្ត​រៀបការ​ជាមួយនឹង​កូនក្រមុំ​ជ័រ​

spot_img

​ការស្វែងរក​ដៃគូ​ជីវិត​ដ៏​ពិត​ប្រា​ដក​មិន​មែន​គឺជា​រឿង​ងាយស្រួល​នោះ​ទេ​។ អ្នកខ្លះ បាន​ចំណាយពេល​​យ៉ាង​ច្រើន​ឆ្នាំ ទំរាំ​បាន​រកឃើញ​ដៃគូ​ដែល​សាក​សម​នឹង​ពួកគេ​។​

​ទំនង​ដោយសារតែ​ពិបាក​ស្វែងរក​ដៃគូ​ជីវិត​ហើយ ទើប​បុរស​ជប៉ុន​ម្នាក់​នេះ​បាន​សម្រេចចិត្ត​រៀប​​ការ​ជាមួយ​នឹង​កូនក្រមុំ​ជ័រ​ជំនួស​វិញ​។​

​បុរស​ជប៉ុន ដែល​មិន​ត្រូវបាន​គេ​ទម្លាយ​ឈ្មោះ​ឲ្យដឹង បាន​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​លើ​​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ជប៉ុន ដោយសារ​តែ​គ្រប់គ្នា​មាន​ការភ្ញាក់ផ្អើល​ទៅនឹង​ការសម្រេចចិត្ត​​របស់គាត់ នោះ​គឺ​គាត់​បាន​សម្រេចចិត្ត​រៀបការ​ជាមួយ​នឹង​តុក្កតា​ដែល​គាត់​ចូល​ចិត្ត​ឈ្មោះ Miku​។​

​បើតាម​សេចក្តីរាយការណ៍​របស់ Bmombo Radyo បានឲ្យដឹងថា មាន​ការលើក​ឡើង​យ៉ាង​ច្រើន​​ថា បុរស​រូប​នោះ​ទំនងជា​ត្រូវ​គេ​ធ្វើ​បាបចិត្ត ហើយ​ប្រហែលជា​ត្រូវ​បាន​នារីៗ​បដិសេធ​ស្នេហា​ជាច្រើន​​ដង ទើប​បណ្តាលឲ្យ​គាត់​ធ្វើការ​សម្រេចចិត្តដ៏ច​ម្លែ​ក​បែប​នោះ​។​

​នៅក្នុង​ពិធី​មង្គលការ បុរស​មាន​ចិត្ត​ចម្លែក​រូបនោះ​ក៏​បាន​អញ្ជើញ​គ្រួសារ ព្រមទាំង​មិត្តភក្តិ​ជិតស្និទ្ធ​​ឲ្យមក​ចូលរួម​ផង​ដែរ​។ យើង​សាក​គិត​ល​មើល​ថា​តើ ពួកគេ​មាន​អារម្មណ៍ និង​ប្រតិកម្ម​បែបណា​​ចំពោះ​មង្គលការ​ដែល​មាន​តែ​មួយ និង​ប្លែក​ខុស​គេ​បែប​នេះ​៕ ដោយ ៖ សុភ័ក្ត្រ

ប្រភព៖ Trendszilla

spot_img
×