Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចុះបញ្ជី​ត្រឹមត្រូវ នៅ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​ពេញលេញ ក្នុងការ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា

spot_img

​រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ជម្រាប​ដល់​បណ្តា​អភិបាល​រាជធានី​-​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជារ​ការឯកភាព​រដ្ឋ​បាល​រាជធានី​-​ខេត្ត​ទាំងអស់​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចុះបញ្ជី​ត្រឹមត្រូវ ស្របច្បាប់ នៅ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​ពេញលេញ ក្នុងការ​ធ្វើ​សកម្មភាព ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ជា​ធរមាន ព្រមទាំង​លក្កន្តិកៈ​របស់​ខ្លួន ដែល​បាន​តម្កល់ទុក នៅ​ក្រសួង​មហាផ្ទៃ ដោយ​ពុំ​ចាំបាច់​ជូនដំណឹង ដល់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​រយៈពេល ០៣​ថ្ងៃ មុនពេល​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដូច​មុន​នោះ​ឡើយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តី​ជូន​ដំ​ណឺង​ទាំងស្រុង ​៖

spot_img
×