Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ប៉ូលីស​ព្រំដែន​អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរទឹក​ចេញពី​របង​បន្លា​លួស ខណៈ​ក្រុម​ចំណាកស្រុក​មួយ​ហ្វូង​ចូលមក​ដល់ (​វីដេអូ​)

spot_img

​ប៉ូលីស​ព្រំដែន​អាមេរិក បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ទៅកាន់​សមាជិក​ក្រុម​អ្នក​ចំណាកស្រុក​អាមេរិក​កណ្តាល ស្ថិតនៅ​ព្រំដែន Tijuana កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ក្រុម​នេះ​បាន​ទៅដល់​ព្រំដែន​អាមេរិក ហើយ​ត្រូវ​ក្រុមមន្ត្រី ធ្វើការ​បំបែក​សមាជិក​របស់ខ្លួន តាមរយៈ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់ ។ ពួកគេ​បាន​ចោទប្រកាន់ថា ក្រុម​នេះ​អាច​បង្ក​ស្ថានភាព​គ្រោះថ្នាក់ ។​

​មន្ត្រី​ភ្នាក់ងារ​គយ និង​ការពារ​ព្រំដែន​អាមេរិក បាន​សរសេរ​នៅលើ Twitter ថា​៖ «​ភ្នាក់ងារ​ល្បាត​ព្រំដែន​បានដាក់​ពង្រាយ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​នេះ ដោយសារតែ​ហានិភ័យ​ដល់​សុវត្ថិភាព​ភ្នាក់ងារ​» ។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងមហាផ្ទៃ​ម៉ិចស៊ិក បានឱ្យដឹងថា ប៉ូលីស Tijuana បាន​ចាប់ខ្លួន​មនុស្ស ៣៩ នាក់ នៅក្នុង​រយៈពេល​នៃ​ថ្ងៃកើតហេតុ​នោះ ៕ ដោយ​៖ ចន្ទី 

spot_img
×