Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៣​នាក់ យក​កាំបិត កាប់​បុរស​ម្នាក់ រងរបួស​ធ្ងន់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​បាត់ដំបង ៖ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​៣​នាក់ ជា​ឪពុក​កូន​អ្នកជិតខាង បាន​យក​កាំបិត​កាប់​ទៅ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ដោយសារ​ទំនាស់​គោ​ស៊ី​ស្រូវ ។ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣៥ ខែវិចិ្ឆកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តា​កង ភូមិ​បឹង​ក្រ​សាល ឃុំ​ស្នឹង ស្រុក​បាណន់​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បាន​រាយការណ៍​ឲ្យដឹងថា មាន​ករណី​ឃាតកម្ម ១​កើតឡើង បង្ក​ដោយ​ជនល្មើស​ឈ្មោះ សីហា ភេទ​ប្រុស និង​ឈ្មោះ ធឿន (​កូន​_​ឪពុក​) រស់នៅ​កន្លែងកើតហេតុ បាន​ប្រើ​កាំបិត​កាប់​ទៅលើ​ឈ្មោះ រឺ​ន រី​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លែង​កើត ដែល​កំពុង​ដេក​ក្នុង​ផ្ទះ​បណ្ដាលឲ្យ​របួសធ្ងន់​។ ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច និង​ក្រុមគ្រួសារ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ។

ករណីនេះ នៅ​ថ្ងៃ​ទី​២៣ ខែវិចិ្ឆកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ជំនាញ បាន​ធ្វើ​ការស្រាវជ្រាវរ​ក​មូលហេតុ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៣​នាក់ នៅ​ចំណុច​ដី​ថ្មី​៣៨ ភូមិ​បឹង​ក្រ​សាល ឃុំ​ស្នឹង ស្រុក​បាណន់ ១.​ឈ្មោះ សឹម ប៊ុនធឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ឪពុក ២.​ឈ្មោះ ធឿន សីហា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជា​កូន និង​៣.​ឈ្មោះ ជិន ឡៃ​ហ៊ាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ជិតខាង អ្នក​ទាំង​៣​រស់នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណន់​។ សមត្ថកិច្ច បាន​បញ្ជាក់​ឲ្យដឹងថា ចំពោះ​មូលហេតុ គឺ​បណ្តាលមកពី​ទំនាស់​គ្នា រឿង​គោ​ស៊ី​ស្រូវ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×