Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាប់​ឃុំ​មាន​ចំនួន ៣១.០០៨​នាក់ ធ្វើឲ្យ​ណែន​ចង្អៀត​នៅក្នុង​ពន្ធនាគារ ទូទាំង​ប្រទេស

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើ​លិខិត​ដាក់សំណើ រាយការណ៍​ជូន​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​បញ្ហា​ណែន​ចង្អៀត នៅក្នុង​ពន្ធនាគារ បាន​ធ្វើឱ្យ​មាន​ការ​ប្រឈម​ខ្លាំង ក្នុង​ការគ្រប់គ្រង ការអនុវត្ត​ទោស ក៏ដូចជា ការអនុវត្ត​នីតិវិធី​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដល់​ទណ្ឌិត ឱ្យស្រប​តាម​ច្បាប់​កំណត់​។​

​តាមរយៈ​ចំណារ​មួយ នា​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ឯកភាព តាម​សំណើ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ ចំពោះ​បញ្ហា​តឹង​ណែន​ចង្អៀត នៅក្នុង​ពន្ធនាគារ បន្ទាប់​ពី​ចំនួន​ទណ្ឌិត នៅ​ទូទាំង​ប្រទេស មាន​កំណើន​កាន់តែ​ច្រើនឡើង​។​

​បើ​តាម​សំណើ​របស់ សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ បានឱ្យដឹងថា មកទល់ពេលនេះ ស្ថានភាព​ពន្ធនាគារ មាន​ភាព​ចង្អៀត​ណែន ស្ទើរ​គ្រប់​ពន្ធនាគារ​ទូទាំងប្រទេស ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ ជន​ជាប់​ឃុំ​មាន​ចំនួន​សរុប​៣១.០០៨​នាក់ ដែល​ក្នុងនោះ ជន​ជាប់​ឃុំ ដែល​ស្ថិត​នៅក្នុង​នីតិវិធី​តុលាការ មាន​រហូត​ដល់​២២.២៩៥​នាក់ ស្មើនឹង​៧១,៩​ភាគរយ ហើយ​លើសពីនេះ ជន​ជាប់​ឃុំ​មួយចំនួន ពុំទាន់​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ទេ ទោះបី​តុលាការ​បាន​ជំនុំជម្រះ​ចប់សព្វគ្រប់​ហើយ​ក្តី​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក៏ដូចជា រក្សា​បាន​នូ​សន្តិសុខ សុវត្ថិភាព សុខុមាលភាព​ជន​ជាប់ឃុំ ពិសេស​ដើម្បី​អនុវត្ត​ស្រប​តាម​បទដ្ឋាន​គតិយុត្ត​ជាតិ និង​អន្តរជាតិ ខ្ញុំ​សូម​គោរព​ស្នើសុំ​គោលការណ៍ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មេត្តា​អនុញ្ញាត​ឱ្យ​ខ្ញុំ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ ពេល​ដែល​មាន​សមាសភាព​ចូលរួម ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ ប្រធាន​សាលាដំបូង​រាជធានី ខេត្ត និង​ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​រាជធានី ខេត្ត សំដៅ​ពិនិត្យ ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ សមស្រប ក្នុង​ការជំរុញ​ឱ្យ​សាលាក្តី គ្រប់​ជាន់ថ្នាក់ ពន្លឿ​ននីតិវិធី​ដោះស្រាយ សំណុំរឿង ព្រហ្មទណ្ឌ ឱ្យ​ឈាន​ដល់​ការជំនុំជម្រះ ឱ្យបាន​ឆាប់រហ័ស​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×