Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ការអនុវត្ត​វិធានការការផ្សព្វផ្សាយ​អប់រំ ឲ្យបាន​កាន់តែ​សកម្ម និង​ផុលផុស​ថែម​ទៀត​អំពី​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ស្វាយរៀង និង​លោកស្រី​ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ ​ព្រឹក​ថ្ងៃ​អង្គារ ០៥​រោច ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆ្នាំ​២០១៨ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​សាលាខេត្ត​ស្វាយរៀង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត លោក​មេញ្ជា​ការរង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេញ្ជា​ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រតិភូ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក និង​លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត អធិការនគរបាល មូលដ្ឋាន​កងរាជអាវុធហត្ថ និង​ផ្នែក​សឹក​រង​ក្រុង ស្រុក ប្រធាន​វរ​ព្រំដែន ប្រធាន​ច្រកទ្វារព្រំដែន និង​ប្រធាន​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សម្រេចបាន​ក្នុង​បេសកកម្ម​ដឹកនាំ​កិច្ចការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្នុង​រយៈពេល ៩​ខែ​កន្លងមកនេះ ទាំង​លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ ការងារ​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ការបង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ជាពិសេស​ក្នុង​ដំណើរការ​ដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​លទ្ធផល​ទាំងនេះ មិន​ត្រឹមតែ​បាន​ចូលរួម​បង្ការ និង​ទប់ស្កាត់​បញ្ហា រួម​ទាំង​ផលប៉ះពាល់​ទៅលើ​សុខុមាលភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​បណ្ដាល​មកពី​ឥទ្ធិពល​នៃ​គ្រឿងញៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការការពារ និង​ថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ជា​មូលដ្ឋានគ្រឹះ នៃ​ការអភិវឌ្ឍ ស្រប​តាម​បរិបទ​នៃ​ការរីកចម្រើន​របស់​ប្រទេសជាតិ នាពេល​បច្ចុប្បន្ន ។​

​លោក​ម៉ែន វិបុល ក៏​បាន​ផ្ដាំផ្ញើ​ដល់​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ៖

-​ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ ឲ្យបាន​កាន់តែ​សកម្ម និង​ផុលផុស​ថែម​ទៀត​ ។

-​ត្រូវ​បង្កើន ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល នៅ​តាម​គោលដៅ​ដែល​ងាយ ឬ​កើតមាន​បទល្មើស​គ្រឿងញៀន និង​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ ។

-​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យបាន​តឹងរ៉ឹង​កុំឲ្យ​មាន​ការជាប់ពាក់ព័​ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព​នៃ​បទល្មើស​គ្រឿងញៀន​

-​ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យបាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ចំណូល​ស្រុក​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ប្រកប​មុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រមទាំង​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យបាន​តឹងរ៉ឹង​បំផុត ៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×