Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​សត្វ​គោក្របី​ព្រលែង​សេរី តែង​បង្ក​​គ្រោះថ្នាក់​​នៅលើ​ដងផ្លូវ​សាធារណៈ នៅ​ប្រទេស​គេ​ចាត់វិធានការ​ហើយ ចុះ​ប្រទេស​យើង​វិញ​?

spot_img

​សត្វ​គោក្របី​ដែល​ព្រលែង​ចោល​ដោយ​សេរី​ពាសវាល​ពាសកាល គឺ​តែងតែ​បង្ក​ការរំខាន និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ ជាពិសេស​នៅពេលដែល​ពេល​ពួកគេ​ធ្វើ​ចរាចរណ៍ ។ ហើយ​ករណីនេះ ត្រូវបាន​អាជ្ញាធរ​នៅក្នុង​តំបន់​នៃ​ប្រទេស​ម៉ាឡេស៊ី ចាត់វិធានការ​ហើយ ។​

​យោងតាម Astro Awani, លោក​បណ្ឌិត Alias Razak ដែលជា​ប្រធាន​រដ្ឋបាល​, លំនៅដ្ឋាន​, សុខភាព និង​បរិស្ថាន បាន​ថ្លែងថា ចំនួន​ទឹកប្រាក់​រហូតដល់ RM250 (៦០ ដុល្លារ​) នឹងត្រូវ​ដាក់​ទៅលើ​ពួក​អ្នក​បង្កាត់​ពូជ​សត្វ ដែល​អនុញ្ញាត​ឲ្យ​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ដើរ​សេរី​ដោយ​គ្មាន​ការត្រួតពិនិត្យ ។​

​ទោះបី​ជាការ​ក្រើនរំលឹក​ជាច្រើន ត្រូវបាន​ប្រកាស និង​វិធានការ​ផ្លូវច្បាប់​ត្រូវបាន​ធ្វើឡើង​ក៏ដោយ ក៏​ពួក​អ្នក​ចិញ្ចឹមសត្វ​ដែល​មិន​ទទួលខុសត្រូវ នៅតែ​អនុញ្ញាត​ឲ្យ​សត្វ​គោក្របី​របស់​ពួកគេ ដើរ​ដោយ​សេរី​នៅលើ​ដងផ្លូវ​សាធារណៈ​ដដែល ។​

​លោក Alias បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ទោះបីជា​យើង​មិន​ចង់​ចាប់​សត្វ​របស់​ពួកគេ​ក៏ដោយ តែ​វា​ត្រូវតែ​ត្រូវបាន​ធ្វើឡើង សម្រាប់​សុខ​សុវត្ថិភាព​ដល់​សាធារណជន ។ វា​ត្រូវតែ​ធ្វើឡើង​ដើម្បី​ទុកជា​មេរៀន​ដល់​អ្នក​ចិញ្ចឹមសត្វ​ទាំងនោះ ដែល​នៅតែ​បំពាន​ច្បាប់​» ។​

​ចំនួន​នេះ​នឹងត្រូវ​បានកំណត់​ឡើង ដោយ​ផ្អែកទៅលើ​ប្រភេទ​សត្វ ។ ក្នុងនោះ ម្ចាស់​នឹងត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន RM250 សម្រាប់​សត្វ​គោ​របស់​ពួកគេ និង RM100 សម្រាប់​សត្វ​ពពែ​របស់​ពួកគេ ។ លោក Alias នៅបាន​បន្ថែមថា សត្វ​ទាំងអស់នោះ​ដែល​ត្រូវបាន​ចាប់ នឹង​នាំយកទៅ​រក្សាទុក​នៅក្នុង​ក្រោល​មួយ ហើយ​ម្ចាស់​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​មក​យក​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ទៅផ្ទះ​វិញ បន្ទាប់​រយៈពេល ១៤ ថ្ងៃ នៃ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)​

spot_img
×