Sunday, September 19, 2021

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ រីកចម្រើន សម្រេច​បាន​សមិទ្ធផល​ជាច្រើន​។ លុយកាក់ ប្រយ័ត្ន​ការគ្រប់គ្រង​លុយកាក់ ប្រយ័ត្ន​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ខុស​ផែនការ ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ចំណូល​កើនឡើង មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ សម្រេចបាន​ជោគជ័យ​ដូច​បំណង ។ លុយកាក់ ចម្រុងចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ដំណើរការ​តាម​គម្រោង ជួប​បញ្ហា​មួយចំនួន ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ម្សាញ់ ៖ ​ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើ​ការងារ កុំ​ខ្វល់​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមី ៖​ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុន​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ ។ លុយកាក់ ថ្ងៃ​ល្អ ល្អ​ប្រសើរ​សម្រាប់​ការស្វែងរក​ឱកាស​វិនិយោគ ។ មនោសញ្ចេតនា យកចិត្តទុកដាក់​ដល់​មនោសញ្ចេតនា​របស់​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ​ជួប​រឿង​រំខាន​ចិត្ត​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២ ។

​ឆ្នាំ​វក ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់ គួរ​ធ្វើ​ដោយ​សន្សឹមៗ ។ លុយកាក់ មិន​ល្អ​មិនត្រូវ​ជឿជាក់​លើ​សម្តី​អ្នកដទៃ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស គួរ​បន្ថូរបរិយាកាស​ក្នុងការងារ ។ លុយកាក់ មិន​ស្ថិរភាព​ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​នៅ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​រីកចម្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ៕