Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​២​ឆ្នាំ ត្រូវបាន​សង្គ្រោះ​ជីវិត​ដោយសារ​កន្ទប​…​បន្ទាប់ពី​ធ្លាក់​…​ពីជាន់​ទី​១១ (វីដេអូ)

spot_img

ពិតជា​អាយុ​ថ្លៃ បន្ទាប់ពី​កន្ទប​របស់​ក្មេងប្រុស​នោះបាន​ទាក់​នឹង​ស្នួ​ហាល​ខោអាវ​របស់​អ្នក​នៅ​ជាន់​ទី​៤ ជួយ​កាត់​បន្ថយល្បឿន​ធ្លាក់ចុះ ធ្វើឱ្យ​ក្មេងប្រុស​សិង្ហ​បុរី​រូបនេះ​នៅមាន​ជីវិត​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​។​

ប្រជាជន​បាន​រកឃើញ​ក្មេង​ដេក​នៅលើ​វាលស្មៅ នៅ Sengkang, Singapore កាលពី​ព្រឹក​ថ្ងៃ​២៥​វិច្ឆិកា​

​ពលរដ្ឋ​នៅ​តំបន់​នោះបាន​ឃើញ​ក្មេង​ម្នាក់​ដេក​នៅលើ​វាលស្មៅ​ក្រោម​អគារ 182A Rivervale Crescent ở Sengkang, Singapore, ។ ពួកគេ​ក៏​ប្រញាប់ប្រញាល់​នាំ​ក្មេង​នេះ​ទៅកាន់​មន្ទីរពេទ្យ​។​

​ស្ត្រី​ជា​ម្តាយ​ឱ្យដឹងថា ក្មេងប្រុស​នេះ​កំពុង​ឈរលើ​កៅអី ស្រាប់តែ​ដួល​គង​លើ​វ៉េ​រ៉ង់​ដា រួច​ធ្លាក់​
​ចុះមក​ក្រោម​ពី​ជាន់​ទី​១១​។​

​តាម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ថា ក្មេងប្រុស​នេះ​នៅមាន​ស្មារតី ហើយ​ស្រែកយំ​យ៉ាងខ្លាំង ដោយ​វា​រងរបួស​ស្រាល​ផ្នែក​ខាងក្រៅ​។​

​ពិនិត្យមើល​នៅ​កន្លែងកើតហេតុ ទើប​ដឹងថា​កន្ទប​នេះ​បាន​រហែក ព្រោះ​វា​ទាក់​ថ្ពក់​នឹង​ស្នួ​សម្លៀកបំពាក់​នៅ​ជា​ន់ទី​៤ ហាក់ដូចជា​ជួយ​ទប់​ល្បឿន​ធ្លាក់ចុះ បញ្ចៀស​ផុតពី​ការស្លាប់​៕​សូ​យន់​

spot_img
×