Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​បាន​បញ្ជាក់​ជា​ចុងក្រោយ អញ​ឈប់​និយាយ​ជាមួយ​ហ្អែ​ង កុំ​មក​ព្យាយាម​ឆ្កឹះ​

spot_img

​ភ្នំពេញ ​៖ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​ថ្លែងថា ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​រត់​គេច​នៅ​ក្រៅប្រទេស ទៅ​ជ្រកកោន​នៅ​បរទេស តែងតែ​ព្យាយាម​បង្ហោះ​សារ​ក្នុង​ហ្វេ​សប៊ុក និង​ប្រើប្រាស់​គ្រប់​វិធី​ទាំងអស់ រក​វិធី គឺ​ព្យាយាម​ឆ្កឹះ​ឲ្យ​សម្តេច​និយាយ​ជេរ​ត្រឡប់​ទៅវិញ ប៉ុន្តែ​សម្តេច​បាន​បញ្ជាក់​ជា​ចុងក្រោយ អញ​ឈប់​និយាយ​ជាមួយ​ហ្អែ​ង​។​

​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ជា​ថ្មី​ម្ដងទៀត​ថា “​រឿង​ក្រុមប្រឆាំង​មិន​ពេញចិត្ត​អត់​អ្វី​ចម្លែក​ទាំងអស់ ។ សុំ​ចាំ​នូវ​កន្លែង​ហ្នឹង បើ​ក្រុមប្រឆាំង គេ​ប្រឆាំង​គឺ​អត់​អ្វី​ចម្លែក​ទាំងអស់ បើ​គេ​មិន​ប្រឆាំង​ទើប​វា​ចម្លែក ត្រូវ​ចាំ​។ ដូច​ខ្ញុំ​ទៅ​ត្រង់​ណា​គេ​ធ្វើ​បាតុកម្មៗ​រហូត ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ហ្សឺ​ណែ​វ គេ​អត់​ធ្វើបាតុកម្ម ទើប​វា​ចម្លែក​។ ពួក​ប្រឆាំង វា​ប្រឆាំង​យើង ជា​ធម្មជាតិ​របស់​វា បើ​វា​អត់​ប្រឆាំង​ទេ ធ្វើ​ម៉េច​គេ​ឲ្យ​លុយ​វា អា​អ្នក​ជេរ​យើង ក៏​វា​ត្រូវការ​ទៅ​រស់នៅ​ស្រុក​គេ វា​ត្រូវ​ជេរ​ឲ្យ​ខ្លាំង វា​ថា​របប​ហ៊ុន​សែន​តាម​សម្លាប់ តាម​ចាប់​វា ទើប​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​គេ​បាន​។ អាណិត​អាណោចអាធ័ម រដ្ឋាភិបាល​ប្រទេស​នោះ​ល្ងង់​ទៅទៀត ហើយ​ទៅ​ក៏​ទៅ​ទៅ ១​ម៉ឺន​គីឡូម៉ែត្រ​ពី​ស្រុក​ខ្មែរ ឯង​ធ្វើ​អ្វី​ក៏​មិន​កើត​ដែរ ទៅ​ចុះ បើ​ឯង​ចង់​ទៅ​ហើយ ជា​សិទ្ធិ​របស់​ឯង ប៉ុន្តែ​ឯង​ដើម្បី​បាន​ទិដ្ឋាការ ឯង​ត្រូវ​ជេរ​ហ៊ុន​សែន​ឲ្យ​ខ្លាំង អាហ្នឹង​បាន​ទៅហើយ “​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា “​កុំ​ចម្លែក​ចិត្ត​យប់​អា​វិទ្យុ​នេះ ហៅ​អា​ក្រុម​នេះ​ធ្វើ​អត្ថាធិប្បាយ ហើយ​ហ្អែ​ង​ឡើង ឡើង​ទាល់​ងាប់ ហើយ​ខ្ញុំ​ផ្តាំ​ថាកុំ​តវា​។ មាន​អា​មួយ​នោះ អាហ្នឹង​ផុ​សម្ងៃៗ​ធ្វើ​ម៉េច​ឲ្យ​ខ្ញុំត​វា​។ អញ​ឈប់​និយាយ​មួយ​ហ្អែ​ងៗ អញ​ដឹង​ថា​ហ្អែ​ង​រាល់ថ្ងៃនេះ គឺជា​មនុស្ស​ដែល​គេ​លែង​យកចិត្តទុកដាក់​ហើយ ។ អីចឹង​មាន​វិធី​តែ​មួយគត់ ហ្អែ​ង​ឆ្កឹះ​អញ​ឲ្យ​ជេ​រហ្អែ​ង ឲ្យ​និយាយរក​ហ្អែ​ង ហើយ​បើ​និយាយ​ពាក្យ ហ្អែ​ង​បែបនេះ វា​ឯង​និយាយ​ពាក្យ​អសុរោះ ចុះ​និយាយថា​តេជគុណ​ឯង អា​គុក ។ ជេរ​វា វា​ថា​ហ្អែ​ង​និយាយ​អសុរោះ ប៉ុន្តែ​វា​វិញ វា​ជេរ​ដល់​ម៉ែ​ឯង ។ វា​ជេរ​តាម​ហ្វេ​សប៊ុក វា​បង្ហោះ​តាម​យូ​ធូប វា​អ្នកសរសេរ វា​អ្នក​និយាយ គេ​មិនដឹង​រឿង​! ព្រោះ​ខ្លះ​គេ​ទាមទារ​ឲ្យ​អ្នកនេះ គេ​ភ្លេច​វា​ចឹង​អា​នោះមានតែ​ផុស ផុស​ចុះ​ផុស​ឡើង​គេ​ជេរ​ឯណោះ ហើយ​មន្ត្រី​របស់​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា អី​ចេះៗ ហើយ​ខ្ញុំ​ថា កុំ​ឆ្លើយតប​។ ខ្ញុំ​បញ្ជាក់​ត្រឡប់​ទៅ​វិញ​ថា វា​ច្បាស់​ជា​ចង់ឲ្យ​ខ្ញុំ​ឆ្លើយតបវា កុំ​ឆ្លើយតប​ដល់​ចឹង​ទៅ​វា​នៅ​ស្ងាត់ ហ្អែ​ង​និយាយ​ទៀត​ទៅ កុំ​ត​ទុក​ឲ្យ​ហ្អែ​ង​នៅ​ចឹង​ហើយ ដល់​ត វា​មាន​តម្លៃ ចឹង​កុំ​ត​បណ្ដោយ​”​។

​សម្ដេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ថ្លែង​បែប​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី រួម​ជាមួយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បិទ​មហាសន្និបាត តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ផ្ដាំផ្ញើ​ទៅ​មន្ដ្រី​រាជរដ្ឋាភិបាល និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ កុំ​ខ្លាច​ធ្វើ​សកម្មភាព ប៉ុន្តែ​ត្រូវ​គោរព​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ មិន​ថា​តូច​មិន​ថា​ធំ សកម្មភាព​ណា​ក៏​ត្រូវតែ​ដាក់​គោលដៅ​ឲ្យបាន​ច្បាស់ ដើម្បី​ប្រយោជន៍​ជាតិ ដើម្បី​ប្រយោជន៍​ប្រជាជន មិនមែន​ប្រយោជន៍​បុគ្គល​ណាមួយ​ទេ ហើយ​ចង់​ក្លាយជា​អ្នកដឹកនាំ​ល្អ ត្រូវតែ​ធ្វើ​អំពើ​ល្អ មិន​ត្រូវ​យក​អ្នក​យូ​កូម​បាត​ផ្សារ ធ្វើ​ចៅហ្វាយស្រុក ឬ​ចៅហ្វាយខេត្ត ឬ​ឲ្យ​ពាក់ស័ក្តិ​ប៉ុណ្ណោះ​ប៉ុណ្ណោះ​បាន​ទេ ។ ចង់​ក្លាយទៅជា​អ្នកធំ​ត្រូវ​រៀន​ឲ្យ​ចេះ ចេះ​ឲ្យ​ច្បាស់ គឺ​លុយ​រត់​រក​ឯង ៕ ​ដោយ ​៖ ​រចនា​

spot_img
×