Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​គេ​ឈ្លោះ​គ្នា​រឿង​តម្លៃ​ផ្ទះសំណាក់​នៅ​ក្រុង​កំពង់សោម​ឡើង​កក្រើក​ផ្ទៃ​ប្រទេស ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធ ក៏បាន​​ចេញ​សារ​និយាយ​ដែរ​ថា​…

spot_img

​រឿងរ៉ាវ​ទាក់​នឹង​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​អ្នកនាង​ខ្ញុង ចេញ​វីដេអូ​និយាយ​ត្អូញត្អែរ​អំពី​ការដែល​ពិបាក​ក្នុង​ស្វែងរក​ផ្ទះសំណាក់​គេង និង​ជាពិសេស​តម្លៃ​សណ្ឋាគារ​ថ្លៃ​កប់​ពពក នៅ​ក្រុង​កំពង់សោម ដែល​មនុស្ស​សាមញ្ញ​ធម្មតា​មិនអាច​មានលទ្ធភាព​ស្នាក់​នៅបាន​នោះ បាន​បង្ក​ការវែកញែក​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​តែម្តង ។​

​ក្រោយពី​អ្នកនាង​ខ្ញុង បានចេញ​វីដេអូ​និយាយ​ការពិត​នូវ​អ្វីដែល​នាង​ជួប​ផ្ទាល់​នៅឯ​កំពង់សោម ជាពិសេស​អំពី​តម្លៃ​សណ្ឋាគារ​ស្នាក់​នេះ​រហូតដល់​ជាង 100$ ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន ក៏ដូចជា​ម្ចាស់ផ្ទះ​សំណាក់​នៅ​ទីនោះ បាន​ចេញមុខ​ប្រតិកម្ម ។ ប៉ុន្តែ ទោះជា​យ៉ាងណា មាន​មហាជន​ជាច្រើន​ទៀត​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​អ្វីដែល​តារា​កំប្លែង​ស្រី​រូបនេះ​បានលើកឡើង ។

​ដោយឡែក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធ ក៏បាន​បង្ហោះ​សារ​មុននេះ​បន្តិច​ដែរ ដែលមាន​ខ្លឹមសារ​ដូច្នេះ​ថា​៖ «​ឃើញ​គេ​ឈ្លោះ​គ្នា​រឿង​តម្លៃ​ផ្ទះសំណាក់​នៅ​ក្រុង​កំពង់សោម ហេតុ​អី​ខាង​មន្ទីរ​ទេសចរណ៍​មិន​និយាយ​អី​បកស្រាយ​សោះ​អញ្ចឹង​?» ៕ ដោយ​៖ ឧ​ត្ត​ម​

 

spot_img
×