Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹមថា នឹង​មាន​និស្សិត​ជាច្រើន ចំណាប់អារម្មណ៍ បន្ត​ការសិក្សា​ជំនាញ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា នឹង​មាន​និស្សិត​ជាច្រើន​ពិនិត្យ ពិចារណា និង​មាន​ចំណាប់អារម្មណ៍ បន្ត​ការសិក្សា​ជំនាញ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម នៅ​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​មួយកម្រិត​ទៀត​។​

​នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ចើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ​។ ក្នុង​ពិធី​នា​ថ្ងៃនេះ ក៏​មាន​វត្តមាន​របស់​លោក Oh Nak Young ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក Joeng Yun Gil នាយក​អង្គការ KOICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ និង​សង្គម​ក្នុងសម័យ​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្តោតជាសំខាន់​ក្នុងការ​ជម្រុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការធ្វើ​យន្តុ​ពាណិជ្ជកម្ម​កសិកម្ម ឌីជីថល​រូបនីយកម្ម​កសិកម្ម​ដែល​បាន និង​កំពុង​ក្លាយ​ជា​ទ​ទ្ប្លី​ក​រណ៍ កំណើន​ថ្មី​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ និង​បាន​អនុញ្ញាត ឲ្យ​ប្រជាកសិករ និង​វិស័យ​ឯកជន មាន​លទ្ធភាព​ផ្សារភ្ជាប់​ទៅ​នឹង​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​លើសពីនេះ​ទៀត ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាមរយៈ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​កសិកម្ម​ព្រែកលាប និង​កំពង់ចាម រួយ​ជាមួយ​ការជួយ​គាំទ្រ​ពី បណ្តា​ប្រទេស​ជា​មិត្ត ដូចជា សាធារណរដ្ឋ​កូរ៉េ និង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន បាននិងកំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុង​អភិវឌ្ឍន៍​ធនធានមនុស្ស នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ជា​មធ្យម​និស្សិត​ប្រមាណ​ជា ១.២០០​នាក់​ត្រូវបាន​បញ្ចប់​ការសិក្សា​ជា​រៀងរាល់ឆ្នាំ​។ អ្វី​ដែល​គួរ​ជាទី​មោទនៈ​នោះ​គឺ ក្នុងនោះ​និស្សិត​ជាង ៩៥​ភាគរយ ដែល​បាន​បញ្ចប់​ការសិក្សា កំពុង​ចូល​បម្រើ​ការងារ​ក្នុង​គ្រប់​វិស័យ​៕ ដោយ​ ៖ ​កូឡាប​

spot_img
×