Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋ​មន្ត្រី​ព័ត៌មាន លើក​ជា​ចម្ងល់​ថា ហេតុអ្វី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មិន​ចេញ​មក​បកស្រាយ មតិ​លើកឡើង ពី​តម្លៃ​ផ្ទះសំណាក់

spot_img

​ភ្នំពេញ ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨​នេះ បានលើកឡើង ជា​ចម្ងល់ និង​ចោទ​ជា​សំណួរ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​លោក​ថា ហេតុអ្វី​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ មិន​ចេញ​មុខ​បកស្រាយ ក្រោយ​មាន​ការប៉ះទង្គិច​សម្ដី​គ្នា ជា​បន្តបន្ទាប់ ជុំវិញ​បញ្ហា​តម្លៃ​ផ្ទះសំណាក់​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​បែប​នេះ ក្រោយ​ពី​សាធារណជន ភ្ញៀវទេសចរ ក្រុមអាជីវករ និង​តារា​កំប្លែង នាង ខ្ញុង បាន​ប៉ះ​សម្ដី​គ្នា និង​ធ្វើ​ការរិះគន់​គ្នា​ទៅវិញទៅមក ជុំវិញ​បញ្ហា​តម្លៃ​ផ្ទះសំណាក់ នៅ​ខេត្ត​ព្រះសីហនុ ។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​សប៊ុក​ថា​” ឃើញ​គេ​ឈ្លោះ​គ្នា រឿង​តម្លៃ​ផ្ទះសំណាក់ នៅ​ក្រុង​កំពង់សោម ហេតុ​អី ខាង​មន្ទីរ​ទេសចរណ៍ មិន​និយាយ​អី​បកស្រាយ សោះ​អញ្ចឹង​”​។​

​សូម​រំលឹក​ថា ប្រតិកម្ម​នានា បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ក្រោយ​ពី​តារា​កំប្លែង អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហោះ នូវ​វីដេអូ​មួយ​រៀបរាប់ និង​ចោទប្រកាន់​ថា ផ្ទះសំណាក់ មាន​តម្លៃ​ថ្លៃ​ហួស​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×